កណ្តាល៖ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បណ្តោះអាសន្ន នៅពន្ធនាគារខេត្តកណ្តាល ពីបទគៃបំបាត់ដោយចេតនា នៅល្ងាចថ្ងៃទី១៦ខែសីហានេះ រង់ចាំបើកសវនាការពេញអង្គនៅពេលខាងមុខ បន្ទាប់ពីការសាកសួរដេញដោលអស់ជាច្រើនម៉ោង។
នៅម៉ោង ១:៥០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ កាន់តុលាការខេត្តកណ្តាល ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោះលែងជនជាប់ ចោទក្នុងសំណុំរឿងគ្រឿងញៀន ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។
លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ កាល ពីខែ កុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿង មិនប្រក្រតីជាច្រើនបានកើតមានឡើងនៅ ក្នុងសាលាដំបូងរាជធានីភ្នំពេញក្រោមការគ្រប់គ្រងរបស់លោក ហើយរឿងចុង ក្រោយពាក់ព័ន្ធនឹងការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំបណ្តោះ អាសន្ន៕ដោយ៖ផានូរ៉ាត់
លោក អាំង មាលតី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រឿងពុក រលួយ