បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៨៩៦,៩៥៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩៦,០៤៥នាក់ និងជាសះស្បើយឡើងវិញ ៥,៣៤៩,៧៨៣នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥៥២,៤៤៦នាក់ ស្លាប់ចំនួន ១២៧,៦១៦នាក់ និងជាសះស្បើយចំនួន ១,០៦៥,៥១៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៨០,០៥៤នាក់ ស្លាប់ចំនួន ៥៦,១០៩នាក់ និងជាសះស្បើយ ៦៩៧,៥២៦នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦២០,៧៩៤នាក់ ស្លាប់ ៨,៧៨១នាក់ និងជាសះស្បើយ ៣៨៤,១៥២នាក់៕