ឡានយី​ឌុប​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​ប្រណីត មេព្រៃ​ហាម​មិន​ឲ្យ​ប្រាប់​អ្នកកាសែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2015 ក+ ក-

​ព្រៃវែង​៖​រថយន្ត​យី​ឌុប​មួយគ្រឿង​បាន​បើក​រេ​ចង្កូត​បុក​ដើមត្នោត​នៅតាម​ចិញ្ចើមថ្នល់​ក្រឡាប់​ចូល​ស្រះ​ទឹក​កាលពី​វេលា​ម៉ោង​២១:០០​នាទី​យប់ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១១ ត្រង់ចំណុច​ភូមិ​បឹង​រកា ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ធ្លាយ​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ គ្រញូង និង​ធ្នង់​ជាច្រើន​កំណាត់​។​

​សាក្សី​បាន​រាយការណ៍​ថា អ្នកបើកបរ​រថយន្ត​ដឹក​ប្រណីត​ឈើ​នោះបាន​វាយ​ទំ​លុះ​កញ្ចក់ទ្វា​រថយន្តលូន​ចេញ និង​រត់​គេចខ្លួនបាត់​នៅក្រោយ ពេល​កើតហេតុ​។​ប្រមាណ ២០​នាទី​ក្រោយមក គេ​ឃើញ​ក្រុម​មេព្រៃ​ចំនួន ៣​រថយន្ត បាន​ទៅដល់​កន្លែងកើតហេតុ បម្រុង​នាំយក​រថយន្ត និង​ឈើ​ប្រណីត​ទាំងនោះ​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​ដោយសារ​ហៅ​រថយន្ត ស្ទូច​មិនបានក៏​ហៅ​សមត្ថកិច្ច​អោយជួយ​យាម ហើយ​បាន​ហាម​សមត្ថកិច្ច​នោះ​មិនអោយ​ប្រាប់​ព័ត៌មាន​ដល់​អ្នកកាសែត​ទៀតផង​។​

រហូតមកដល់​ពេលនេះ រថយន្ត​និង​ឈើ​ទាំងនោះ ស្ថិតនៅ​កន្លែងកើត ហេតុ​នៅឡើយ ហើយ​គេ​នៅ​មិនទាន់​ដឹងថា ឈើ​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ​៕mkjnmjj

mnjkk