លោក ស ខេង យល់ព្រម​ជួប​លោក​ ​សម រង្ស៊ី ជជែក​ពី​ការបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2015 ក+ ក-

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា យោងតាម​ការស្រុះស្រួល​គ្នា​ក្នុង​បក្ស​លោក​បាន​យល់ព្រម​ជួបពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់បោះឆ្នោត​ជាមួយ លោក សម រង្ស៊ី ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ នៅ​សប្តាហ៍​ក្រោយនេះ​។​

សម្តេច​ក្រឡាហោម បាន​ថ្លែង​ដូច្នេះ ក្រោយពេល​បព្ចាប់​ពិធីបុណ្យ​គម្រប់ ១០០​ថ្ងៃ សព​សម្តេច ជា ស៊ីម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ដោយ​បញ្ជាក់ថា «​ខ្ញុំ​ទទួលបាន​សំបុត្រ របស់ សម រង្ស៊ី ហើយ​ខ្ញុំ​ក៏បាន​ស្រុះស្រួល ក្នុងចំណោម​ថ្នាក់ដឹកនាំ​គណបក្ស ខ្ញុំ​នឹង​ជួប​គាត់ ក្រោយពេល​បុណ្យសព​នេះ ប្រហែលជា​សប្តាហ៍​ក្រោយ​»​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបពិភាក្សា​អំពី​ការធ្វើ​វិសោធន កម្ម​លើ​ច្បាប់បោះឆ្នោត ជាមួយនឹង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង នៅ​សប្តាហ៍​ក្រោយនេះ​។​

អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសា​ស​ន៏​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែង រក​ពេលវេលា​សមគួរ​មួយ ដើម្បី​ជជែក​គ្នា​ជាមួយ ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធាន​ក្រុម​សភា​មតិ​ភាគច្រើន ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នោះទេ​។​

គួរ​រ​ម្លឺ​កថា កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​ពិធី​តែងតាំង​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បានប្រកាសថា ទោះបីជា​ការ ជជែក​យ៉ាងណា​នោះ សម្រាប់​ការឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ក្រោយ នឹងមិន​ឱ្យមាន​ការ​ហែ​រ​ក្បួន​ឃោសនាឆ្លង​ឃុំ​នោះទេ ហើយ​អនុញ្ញាត​ឱ្យមាន​ត្រឹម ១០​ថ្ងៃ​ប៉ុណ្ណោះ​៕​ដោយ​:​រដ្ឋា​

cfdcxx