សមត្ថកិច្ចចម្រុះបង្រ្កាបសំបុកសិប្បកម្ម កែច្នៃឈើនៅបឹងត្របែក
ភ្នំពេញ៖រដ្ឌបាលព្រៃឈើសហការជាមួយកំលាំងចំរុះនៅព្រឹកថ្ងៃទី១៨ខែកញ្ញ ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបទីតាំងសិប្បកម្មអារឈើខុសច្បាប់ចំនូន៥កន្លែងស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទីតាំងទាំង៥កន្លែងនោះត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជនីភ្នំពេញបិទប្រកាសផ្អាកជាបណ្តោះអាសន្ន និងបានដកហូតរណាអារឈើចំនួន៥គ្រឿង រួមនិងឈើប្រណីតខុសច្បាប់ជាច្រើនម៉ែត្រគូបយកទៅរក្សាទុកនៅរដ្ឌបាលព្រៃឈើរាជធានីភ្នំពេញ៕