ទីបំផុត​រដ្ឋាភិបាល​ប​ង្កើ​ត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ករណី​ឃាត កម្មលើ​លោក ជា វិជ្ជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2015 ក+ ក-

​ភ្នំពេញ​៖​ទីបំផុត សមាស​ភា នៃ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិ​សេសមួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែង​រកមុខ​ឃាតក​ពិត​ដែល​បាន​បាញ់សម្លាប់​សកម្មជន​ដ៏​ស្រួចស្រាវ​ក្នុង​ការងារ​សហជីព​នៅ​កម្ពុជា​ម្នាក់​គឺ​លោក ជា វិជ្ជា និងថ្នាក់ដឹកនាំ​សហជីព​២​នាក់​ផ្សេងទៀត​។​

​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា កន្លងមកនេះ ប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ប្រកាស​តែងតាំង​សមាស​ភា​នៃ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ និង​មេ ដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ជាង ១០​ឆ្នាំមុន​។​

​គួររំលឹកថា ក្រោយពេល​មាន​អំពើ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា សមត្ថកិច្ច​ក៏បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ឃាតករ​យ៉ាង​មមាញឹក​ដើម្បី​នាំយកមក​ផ្តន្ទាទោស​ដែរ ប្រយោជន៍​កុំ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​ដាក់​ការសង្ស័យថា​រដ្ឋាភិបាល​នៅ​ពីក្រោយ​ករណី​ឃាត​កម្មនេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៤​រហូតមកដល់​ពេ​លនេះ ដំណើរការ​ស៊ើបអង្កេត​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ក្នុង​អំពើ​ឃាត​កម្មនេះ បានទទួល​បរាជ័យ​គ្មាន​ពន្លឺ​បន្តិច​ណា​សោះ​។​

មជ្ឈដ្ឋាន​ទូទៅ ហាក់​ភ្ញាក់ផ្អើល​ទៅនឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាលជាថ្មី​ស្តីពី​ការតែងតាំង​សមាស​ភា នៃ​គណៈកម្មការ​អន្តរ ក្រសួង​ស៊ើបអង្កេត​ពិសេស លើ​ករណី​ប​ណ្តឺ​ង​លេខ ២៣១៨ ស្តីពី​ឃាតកម្ម​លើ មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង រលោក រស់ សុ​វណ្ណា​រ៉េត ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​ កន្លងមកនេះ។​

​ដំណឹង​នៃ​សេចក្តីសម្រេច​ដែល មេគង្គ​ប៉ុស្តិ៍ ទើប​ទទួល​បាន​នា​ព្រឹក​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំង​មន្ត្រីជាន់ខ្ពស់​ចំនួន​១៤​នាក់ មកពី​ស្ថាប័ន​ចំនួន ៦​ដូចជា ក្រសួងមហាផ្ទៃ ក្រសួង​ការងារ ក្រសួង​យុ​តិ្ត​ធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈ កម្មការ អន្តរក្រសួង​ពិសេស​នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា​អនុប្រធាន​គណៈកម្មការ និង​តំណាង​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវបានតែងតាំង​ជា​សមាជិក​គណៈកម្មការ​។​

​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​បានលើកឡើង​ថា​៖ «​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួង​ការងារ រដ្ឋមន្ត្រី ក្រសួង​យុ​តិ្ត​ធម៌ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​តួនាទី​រៀងៗ​ខ្លួន​»៕​ដោយ​៖​ខេមរា

cgfvnn

លោក ជា វិជ្ជា ដែលត្រូវគេ​បាញ់សម្លាប់​នៅ​ក្បែរ​វត្ត​លង្ការ ក្នុង​រាជធានី​ភ្នំពេញ

កាលពី​ឆ្នាំ ២០០៤​