លោក កង ហ៊ាង អតីតអភិបាលខេត្តកំពង់ស្ពឺ ទទួលមរណភាព
ភ្នំពេញ៖ លោក កង ហ៊ាង អតីតអភិបាលខេត្តកំពង់ស្ពឺ បានទទួលមរណភាពក្នុងអាយុ៦៥ឆ្នាំ ដោយរោគាពាធ។
កូនប្រុសលោក កង ហ៊ាង បានបញ្ជាក់ថា ឪពុករបស់ខ្លួនបានទទួលមរណភាពហើយ នៅក្នុងមន្ទីរពេទ្យ ឥឡូវសពត្រូវបានដឹកមកធ្វើបុណ្យ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕