​អ្នកដើរ​ទិញ​ត្បូង​នៅ​ស្រុក​ប​កែវ ជាន់ក​.​ជញ្ជក់​ឈាម​កម្មករ​ជីក​ត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ខេត្តរតនគិរី​៖ ទីតាំង​ជីក​ត្បូង​ធម្មជាតិ​កំពុង​សម្រុក​ជីក​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ព្រោះ​ត្រូវ​ថៅកែ​ទិញ​ត្បូង​នៅ​ទីនោះ​ផ្តល់​លោភ​សក្កា​រះ​បិទមាត់​អស់​បាត់ទៅហើយ​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៧ ខែ​ក​ញ្ញ ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នៅ​ទីតាំង​ស្ថិត​ត្រង់ចំណុច ចំការកៅស៊ូ​ឯកជន និង​មួយកន្លែង​ទៀត​ចំការកៅស៊ូ​របស់​រដ្ឋ​ក្នុងភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​ប​កែវ ឃើញ​ជំរុំ និង​ហ្វូង​កម្មករ​ជាច្រើន​នាក់​កំពុង​សម្រុក​ជីក​រូងដី​រក​ត្បូង​យ៉ាង​មមាញឹក មិនសូវ​ចាប់អារម្មណ៍​នឹង​ក្រុម​អ្នកយកព័ត៌មាន​ដែល​ចូលទៅ​ដល់ទី​នោះឡើយ​។​

​បុរស​ជា​ថៅកែ​ទិញ​ត្បូង​ម្នា​ក់បាន​និយាយថា កម្មករ​ដែល​មក​ជីក​ត្បូង​នៅទីនេះ ភាគច្រើន​មកពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ដូចជា ខេត្តកំពង់ធំ ព្រៃវែង កំពត ព្រះវិហារ និង​អ្នកខ្លះ​ជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តរតនគិរី​យើង​នេះ​។ អ្នកទិញ​ត្បូង​ថា ពិបាក​ក្នុង​ការកំណត់​ចំនួន​កម្មករ​ព្រោះ​ពួកគាត់​ចេញចូល​មក​ធ្វើក​សរ​មិន​ទៀងទាត់ ប៉ុន្តែ​អាចមាន​ចំនួន​រាប់រយ​នាក់ ទាំងប្រុស​ទាំងស្រី​ក្មេង​ចាស់

​ប្រភព​បន្តថា កន្លងមកនេះ​មាន​កម្មករ​ខ្លះ បាន​ចូល​ជីក​ក្នុង​ចំការកៅស៊ូ​ឯកជន​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​ខ្លះទៀត​បាន​ចូល​ជីក​ក្នុង​ចំការកៅស៊ូ​របស់​រដ្ឋ​ដោយ​មានការ​លួចលាក់ ច្រើន​រាប់រយ​រណ្តៅ ហើយ​មាន​ថៅកែ​ទិញ​ត្បូង​នៅ​ដេកចាំ​ទទួល​ទិញ​ដល់​មាត់​រណ្តៅ​ដី​តែម្តង​។​

​ក្រុម​អ្នក​ជីក​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ថៅកែ​ទិញ​ត្បូង​គ្រប់គ្នា បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ដែល​គ្រប់គ្រង​តំបន់​នេះ​ទើប​អាចមក​ឈរជើង​ទិញ​ត្បូង​បាន​ស្រួល​។ រាល់ពេល​ជីក​ត្បូង​បាន គឺ​លក់​ឲ្យ​ថៅកែ​ទិញ​ត្បូង​ទាំង​នៅក្នុង​ចំការកៅស៊ូ​រដ្ឋ ឬក៏​ឯកជន​សុទ្ធសឹង​ត្រូវបាន​ជ​ញ្ជួ​ក់​ឈាម​ពី​កម្មករ​ជីក​ត្បូង​ទាំងអស់ ពីព្រោះ​បាន​តិចក្តី ច្រើនក្តី គឺ​កម្មករ​ទទួលបាន​លុយ​ចំនួន​តែ​២​ម៉ឺន​រៀល ខ្លះ​បាន​១៥០០០​រៀល ប៉ុណ្ណោះ ។​បើ​កម្មករ​ខ្លះ​ជីក​មិនបាន​គឺ​អត់​១​ថ្ងៃ​រកលុយ​ទិញ​ម្ហូប​មិនបាន​ផង​។​ក្រុមកម្មករ​ដដែល​ប​ន្ត​ថា ថៅកែ​ទាំងនោះ​មានដូចជា​ឈ្មោះ ផល ភី និង​ឈ្មោះ ប្រុស រួម​និង​ថៅកែ​មួយចំនួនទៀត​ដែល​មិន​ស្គាល់ឈ្មោះ​។

​អភិបាលស្រុក​ប​កែវ លោក ហេង ប៊ុន​នី មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ដោយ​ទូរស័ព្ទ​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​។ ដោយឡែក​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មិនអាច​សុំ​ការបំភ្លឺ​បាន​ដោយ​ទូរស័ព្ទ របស់លោក​ជាប់រវល់​។

​ចំពោះ​កម្មករ​ជីក​ត្បូង​ចំការកៅស៊ូ​ឯកជន​ដែល​គេ​អះអាងថា មានច្បាប់​ទម្លាប់​ត្រឹមត្រូវ សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មេត្តាជួយ​ចុះ​អន្តរាគមន៍​ដល់​កម្មករ​ជី​ត្បូង​នៅ ទីតាំង​ខាងលើនេះ​ផង​ឲ្យ​មាន​ភាពយុត្តិធម៌​ផង​អ្នក​ជីក​បានត្រឹមតែ​២​ម៉ឺន រៀល​ប៉ុណ្ណោះ ហើយ​ធ្លើ​យ​ថា​ត្បូង​មិនសូវ​ល្អ តែបើ​ត្បូង​ល្អ​ក៏​កម្មករ​មិនដឹង​ដែរ និយាយ​រួម​គឺ​ហុច​តែ​លុយ​ជាការ​ស្រេច​៕ដោយ៖ខេមរា(តាម ភីភីឌី)

gfvcggg