ខ្សែប្រយុទ្ធ Spur, Son Heung-min របួសប្រអប់ជើង
គ្រូបង្វឹករបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បាននិយាយថា ខ្សែប្រយុទ្ធ Son Heung-min នឹងអវត្តមានឲ្យក្លិបមួយនេះរយៈពេល ៣សប្ដាហ៍ ដោយសារតែមានរបួស។
យោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Sky Sports News បានឲ្យដឹងថា កីឡាករសញ្ជាតិកូរ៉េខាងត្បូងវ័យ២៣ឆ្នាំរូបនេះបានរងរបួសប្រអប់ជើង ហើយត្រូវបានធ្វើការផ្លាស់ប្ដូរចេញពីទីលាននៅនាទីទី១៣អំឡុងពេលក្លិបមាន់ខ្នាយមាស Tottenham Hotspur ជួបជាមួយនឹងក្លិបមេឃខៀវ Manchester City កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
គួរបញ្ជាក់ថា កីឡាករ Son Heung-min នឹងត្រូវអវត្តមានក្នុងជំនួបជាមួយនឹងក្លិបរបស់ប្រទេសបារាំង AS Monaco ក្នុងកម្មវិធី Europa League នៅយប់នេះផងដែរ៕