បេក្ខជនជាង ១០០ នាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ
(ភ្នំពេញ)៖វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានប្អូនៗយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាសន៍ ក្នុងនោះមានអ្នកសម្ភាសន៍ជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀតសម្ភាសន៍ជាប់បឋម ហើយនឹងត្រូវទៅសម្ភាសន៍បន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្តារ)៖https://youtu.be/Yuvx9jnlBdY