លោកជំទាវ ប្រធានរដ្ឋសភាបារំាង អញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារំាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2023 ក+ ក-

(ភ្នំពេញ)៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/7fC0ktAUQd0