(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រកាសពីវិធីសាស្រ្ដស្នើសុំវិញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន (Soft Copy) ក្នុងទម្រង់ PDF។
បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម៖
១- សូមចូលទៅកាន់ក្រុមតេឡេក្រាម ស្វ័យប្រវត្តិ ដែលមានឈ្មោះថា “TemporaryBacIICertificateBot តាមរយៈ តំណភ្ជាប់ go.gov.kh/bac-ii
២- ចុចនៅលើពាក្យ ស្នើសុំ/Request
៣-ជ្រើសរើសយក “ឆ្នាំប្រឡង 2023”
៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង
៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ដែលទទួល បានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
៦. បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។
ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ ។ Telegram Bot នឹងផ្ញើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Soft Copy ក្នុងទម្រង់ Pdf ទៅកាន់Telegram របស់យើង។
បញ្ជាក់៖ សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ។ហើយ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាច ស្កេន QR Code ស្តង់ដារ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៕