រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំអាជ្ញាធររាជធានី-ខេត្តឲ្យបង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងខុសច្បាប់
(ភ្នំពេញ)៖រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា៖ នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាបង្ក្រាបល្បែងស៊ីសងឡើយ។ ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/TClwdLkaras