ជនពិការក្រីក្រក្នុងសហគមន៍ជិត៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាផ្សេងៗផងដែរ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Pa4hKU0lFnY