អភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកនាយក នាយករងរដ្ឋបាល សាលាខេត្ត នារាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ ការងារតុបតែងភ្លើងលម្អ នៅតាមដងផ្លូវសាធារណៈ តាមសួនច្បារ និងផ្លូវវាងក្រុងពោធិ៍សាត់ ដើម្បីរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្រុងនាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើការណែនាំកិច្ចការមួយចំនួន ពាក់ព័ន្ធនឹងការធ្វើអនា
ម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ព្រមទាំងធ្វើការជម្រុញ ដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្តអគ្គិសនី ដើមី្បធ្វើការត្រួតពិនិត្យ នូវរាល់ភ្លើងដែលបានបំពាក់នៅតាមដងផ្លូវសំខាន់ៗ ក្នុងការធ្វើឱ្យសោភ័ណភាពក្រុងពោធិ៍សាត់នាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមក
ទស្សនាកម្សាន្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នាថ្ងៃទី០៩ថ្ងៃទី១០ វិច្ឆិកាខាងមុខ រួមទាំងពិធីបុណ្យឆ្លងឆ្នាំសាកល។ ម៉្យាងទៀតតាមការបញ្ជាក់ ខេត្តពោធិ៍សាត់ក៏គ្រោងជាគោលដៅ ដែលត្រូវរៀបចំព្រឹត្តិការណ៍ «បុណ្យទន្លេ» នាពេលខាងមុខផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីសាលាខេត្ត ដែលទទួលបន្ទុករៀបចំការតុបតែងភ្លើងលម្អ ត្រូវបង្កើនការយកចិត្តទុកដាក់ជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេសការតភ្ជាប់ចរន្តអគ្គិសនីជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_PAi20JlUoU