ផ្ទុះធុងហ្គាសជាច្រើនធុង នៅហាងបញ្ចូលហ្គាសមួយកន្លែង ក្នុងក្រុងពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2024 ក+ ក-

Breaking News:

(ខេត្តពោធិ៍សាត់)៖នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ មានករណីផ្ទុះធុងហ្គាសជាច្រើនធុង នៅហាងបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។


ហ្វេសបុកផ្លូវការ របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះនៅយប់ថ្ងៃទី១៣ តុលា បានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះ មិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។


ក្នុងហ្វេសបុកឯកឧត្តម អភិបាលខេត្ត ក៏បានសរសេររៀបរាប់ថា«ក្នុងនាម
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរដោយស្មោះចំពោះកម្លាំងនគរបាលពន្លត់អគ្គីភ័យខេត្ត និងរដ្ឋបាលក្រុង កម្លាំងអាវុធហត្ថខេត្ត ការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយការផ្ទុះធុងហ្គាសជាច្រើនធុង ក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ពិតជាបានយកចិត្តដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយការទទួលខុសត្រូវ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋ របស់យើងបានយ៉ាងល្អប្រសើរ»៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T2SgzVPsZCk