ក្រសួងការពារជាតិ នឹងចាត់វិធានការចំពោះការប្រើប្រាស់ពាក់ផ្លាកលេខខេមរភូមិន្ទគ្មានការអនុញ្ញាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2024 ក+ ក-

ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាលឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ អគ្គនាយកដ្ឋានសម្ភារៈបច្ចេក ទេស ក្រសួងការពារជាតិ បានដាក់ចេញនូវវិធានការកំណត់មួយចំនួនក្នុងការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/M9KzV2AD2FQ