មេបញ្ជាការកងទ័ពជើងគោក ដាក់បទបញ្ជាតឹងរឹងដល់កងទ័ព កុំឱ្យពាក់ព័ន្ធនឹងដីព្រៃរបស់រដ្ឋ ប្រសិនបើរកឃើញត្រូវបណ្តេញចេញពីអង្គភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2024 ក+ ក-

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដាក់បទបញ្ជាដល់កងទ័ពចំណុះ ឱ្យជៀសចេញឆ្ងាយ និងកុំពាក់ព័ន្ធនឹងបទល្មើសដីព្រៃរបស់រដ្ឋ។ ក្នុងករណីរកឃើញថា មានការជាប់ពាក់ព័ន្ធត្រូវបណ្តេញចេញពីអង្គភាព ហើយចាប់ខ្លួនប្រគល់ឱ្យជំនាញបន្តនីតិវីធីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LspgRCRy8YE