ឆេះតូបអាជីវករខ្មែរដែលលក់ដូរក្នុងប្រទេសថៃ៥៦តូបមិនទាន់ដឹងមូលហេតុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2025 ក+ ក-


អគ្គីភ័យមួយបានឆាបឆេះតូបលក់ដូរដែលភាគច្រើនជារបស់អាជីវករខ្មែររស់នៅក្រុងប៉ោយប៉ែត ក្នុងផ្សាររុងកឿ ឬ ផ្សារថ្មី golden gate plaza ម្តុំដើមពោធិ៍ស្ថិតក្នុងស្រុកអារញ្ញ័ប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ជាផ្សារជាប់ព្រំដែនទល់មុខក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា កាលពីវេលាម៉ោង ១២និង២០ នាទីយប់ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។


សេចក្ដីរាយការណ៍បានឲ្យដឹងថាៈអគ្គីភ័យនេះបានបំផ្លាញតូបលក់ដូរប្រហែល៥៦តូបដែលភាគច្រើនជាតូបលក់កាបូបជជុះ ។ក្នុងប្រត្តិការពន្លត់អគ្គីភ័យនេះ គេបានឃើញវត្តមាន អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុលនិងក្រុមការងារបានចុះទៅសួរសុខទុក្ខក្រុមអាជីវករខ្មែរដែលរងគ្រោះដោយអគ្គីភ័យនេះផងដែរ ។


លោកអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា គេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ។ ហើយសមត្ថកិច្ចជម្នាញខាងភាគីថៃកំពុងស៊ើបអង្កេតពីមូលហេតុនៃការឆាបឆេះបង្ករជាគ្រោះអគ្គីភ័យដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់អាជីករទាំងនោះហើយ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/an1A1c5YkZ4