ប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ ក្នុងស្រុកជីក្រែងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2025 ក+ ក-

នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន១៣០ គ្រួសារ ក្នុងនោះ រលំចំនួន ១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ១២៧ខ្នង និងជនរងគ្រោះដោយរន្ទះ ២នាក់ ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ ពិធីចែកអំណោយនៅធ្វើនៅបរិវេណវត្តក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tTC2bRseDNo