ឯកឧត្តម ជាម យៀប ជួបសំណេះសំណាលជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹកភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fqFF1VXOJ14