កិច្ចសម្ភាសន៍ពិសេសជុំវិញការចូលរួម របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា
កម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយសម្តេចប្រធានរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃពុធទី៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចាកចេញពីមាតុប្រទេស ធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។
នៅមុនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចេញដំណើរទៅចូលរួមកិច្ចប្រជុំអន្តរជាតិនេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភានិងជាអនុប្រធានក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័សនិងយុទ្ធសាស្រ្តនៃរដ្ឋសភា បាន
ផ្តល់បទសម្ភាសន៍ជុំវិញបេសកកម្មការទូតសភារបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅលើឆាកអន្តរជាតិនាពេលនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖https://web.facebook.com/share/v/1X3ajohJdK/