សម្តេចព្រះសង្ឃនាយករងទី១ និមន្តបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៥-២០២៦ នៅខេត្តកំពង់ស្ពឺ
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ និងជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក បវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៥-២០២៦ សម្រាប់ខេត្តកំពង់ស្ពឺដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្ស សរុបប្រមាណជា ១២៩៩ អង្គ-នាក់។នារសៀលថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធនៅវត្តមុនីរង្សីរតនារាម (ហៅម្រុំខាងជើង) ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WaFO0B3N9Eg