សត្វគោចំនួន ៩ក្បាលបានងាប់រួមទាំងស្ត្រីម្នាក់រងរបួស ដោយសារន្ទះបាញ់
កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា មានករណីរន្ទះបាញ់ចំនួន៣ករណី ខណៈភ្លៀង ផ្គលាយឡំជាជាមួយខ្យល់មេឃ កំពុងធ្លាក់ខ្លាំងនាយប់ថ្ងៃទី៩ ខែឧសភា បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ថា វ៉ន អាយុ៣២ ដេកចាំចម្ការនៅចំណុចភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង សន្លប់បាត់ស្មារតី ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ចំណែកនៅភូមិចន្ទុ(ក្រៅ) ឃុំសេកុង បណ្ដាលឲ្យគោ ១ក្បាលងាប់ ម្ចាស់សត្វគោ ឈ្មោះ ក ប៊ុនមា ដោយឡែកនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ បានរាយការថាគោ ចំនួន៨ក្បាលបានងាប់ ម្ចាស់គោមានឈ្មោះ ផន អន។
សូមជម្រាបជូនថា ករណីកើតឡើងនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់១មេធំ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃទី១០ ខែឧសភា ទើបរាំងភ្លៀង៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VZUnN4tltk0