សម្តេចធិបតី មិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ។ ការបញ្ជាក់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5mMgVEA0Tcc