កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិករដ្ឋសភា នៃព្រះរាជាណា ចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទំាងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LacitsgJSZc