កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗសំដៅពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ការបញ្ជាក់រួមគ្នានេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wdswKXkaqBM