កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លើកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2025 ក+ ក-

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍បានកោតសសើរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបើកយុទ្ធនាការនាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី។ បន្ថែមពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថាទោះក្នុងកាលទេសណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកាដ៏ច្រើននេះ ពិតជាបានរួមចំណែកដល់ការពិនិត្យព្យាបាលកុមារនិងទារកដែលមានជំងឺ និងស្រ្តីមានផ្ទៃពោះរាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាព និងពុំមានការរើសអើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VZ9UD9CW6mc