ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥និងលើកទិសដៅការងារបន្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៦២នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖


