កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន១៧នាក់
(ខេត្តបន្ទាយមានជ័យ) ៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន០២គោលដៅផ្សេងគ្នាត្រូវបានបង្រ្កាបកិច្ចប្រតិបត្តិការនេះដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ី។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបន្តថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី៧នាក់ និងជនជាតិខ្មែរ៤នាក់។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷
-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម។
ម្សៅម៉តពណ៌រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។ថ្នាំគ្រាប់ពណ៌ក្រហម អក្សwyចំនួន៤គ្រាប់ ។កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។
ទូរស័ព្ទដៃចំនួន១០គ្រឿង ។កាំភ្លើងខ្លី១ដើម ។ផ្លាកលេខម៉ូតូចំនួនចំនួន៤។កូនសោរសម្រាប់កាច់កម៉ូតូមួយឈុត ។ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៧នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ៖ណុប រក្សា
@mekong.post កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុស ស្រីបាន១៧នាក់ (ខេត្តបន្ទាយមានជ័យ) ៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន០២គោលដៅផ្សេងគ្នាត្រូវបានបង្រ្កាបកិច្ចប្រតិបត្តិការនេះដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ី។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបន្តថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី៧នាក់ និងជនជាតិខ្មែរ៤នាក់។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ -ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម។ ម្សៅម៉តពណ៌រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។ថ្នាំគ្រាប់ពណ៌ក្រហម អក្សwyចំនួន៤គ្រាប់ ។កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។ ទូរស័ព្ទដៃចំនួន១០គ្រឿង ។កាំភ្លើងខ្លី១ដើម ។ផ្លាកលេខម៉ូតូចំនួនចំនួន៤។កូនសោរសម្រាប់កាច់កម៉ូតូមួយឈុត ។ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៧នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ ណុប រក្សា
♬ original sound – Mekong Post – Mekong Post