អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយអបអរសាទរទិវាកុមារអន្តរជាតិជូនកុមារភៀសសឹកនៅស្រុកស្វាយចេក
នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកសម្ភារៈសិក្សា និងនំចំណី ទៅចែកជូនដល់កុមារភៀសសឹកចំនួន ១៧,០១៦នាក់ និងលោកគ្រូ-អ្នកគ្រូ ៥៧នាក់ ដែលកំពុងរៀន និងបង្រៀននៅសាលាបណ្ដោះអាសន្នចំនួន៣ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា។
សូមទស្សនាព័ត៌មានពិស្ដារ៖


