សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន និងផ្លូវដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ
ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការដឹកកសិផល រួមទាំងសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអូរពង់តួ សរសរបេតុង ធ្នឹមដែក កម្រាលឈើ ១កន្លែង ក្រោមការឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារពីនាយកក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល(ខេមបូឌា)លីមីធីត។
សូមទស្សនាព័ត៌មានពិស្ដារ៖


