ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានមន្ទីរបរិស្ថានខេត្តជាសេនាធិការសម្របសម្រួល បានរៀបចំពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា លើកទី៣០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងិន សុវិមាន អភិបាលរងខេត្ត (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត) ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សូមទស្សនាព័ត៌មានពិស្ដារ៖


