រុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយបណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់បាត់បង់ជីវិតនិងជាង៥០នាក់រងរបួស
រុស្ស៊ីបានបាញ់ប្លោងគ្រាប់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និង ដ្រូនរាប់សិបគ្រឿង សំដៅមកកាន់រដ្ឋធានីកៀវ ក្នុងប្រទេសអ៊ុយក្រែន កាលពីរំលងអាធ្រាតឈានចូលថ្ងៃពុធម្សិលម៉ិញ ។ ការវាយប្រហារដ៏ខ្លាំងក្លានេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៧ នាក់ បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតរងរបួស ។ សូមបញ្ជាក់ថា នេះគឺជាការវាយប្រហារពីភាគីរុស្ស៊ី ដែលបង្កឲ្យប្រជាជនស៊ីវិលស្លាប់ច្រើនបំផុត គិតតាំងពីសង្គ្រាមនេះបានផ្ទុះឡើងកាលពីដើមឆ្នាំ២០២២ ។



