នាយករដ្ឋមន្ត្រីថៃទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាក្រោមសម្ពាធនៃការរិះគន់
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរៈគុលនៅថ្ងៃទី៦ ខែសីហានេះ បានទទួលស្វាគមន៍ជាផ្លូវការប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង នៅវិមានរដ្ឋា
ភិបាល សម្រាប់ជំនួបពិភាក្សាទ្វេភាគី ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះ មកកាន់ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសង្គមស៊ីវិល អ្នកតស៊ូមតិ ដើម្បីប្រជាធិបតេយ្យ និងអ្នកនយោបាយបក្សប្រឆាំង ។ អង្គការសង្គមស៊ីវិលថៃចំនួន ១៦បានចេញថ្លែងការណ៍រួមមួយប្រឆាំងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់លោក មីន អ៊ុងលាំង ដោយបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់នយោបាយទាំងឡាយណា ដែលពួកគេនិយាយថាផ្តល់ផលប្រយោជន៍ដល់រដ្ឋបាលយោធាមីយ៉ាន់ម៉ា និងចៀសវាងការផ្តល់ភាពស្របច្បាប់ដល់ការដឹកនាំរបស់លោក មីន អ៊ុងលាំង។



