រុស្ស៊ីបាញ់ស្ទាក់កម្ទេចដ្រូននិងមីស៊ីលជាច្រើនរបស់សត្រូវ ខណៈការវាយប្រហារទ្រង់ទ្រាយធំប៉ះពាល់ដល់តំបន់ស៊ីវិលខ្លាំងក្លា
(រុស្ស៊ី)៖ តាមរយៈរបាយការណ៍របស់អ្នកសារព័ត៌មាន អាយឡា គូឌ្រាវសេវ៉ា (Ayla Kudryavtseva) នៃទីភ្នាក់ងារ RT ឱ្យដឹងថា តំបន់ ក្រាសស្នូដារ (Krasnodar) នៅភាគខាងត្បូងប្រទេសរុស្ស៊ី បានទទួលរងនូវការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូនរបស់សត្រូវ ដែលបណ្តាលឱ្យធ្លាក់បំណែកដ្រូនលើអគារស្នាក់នៅរបស់ពលរដ្ឋស៊ីវិល និងបង្កឱ្យមានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ដែលតម្រូវឱ្យក្រុមសង្គ្រោះចេញអន្តរាគមន៍ជាបន្ទាន់។ ការវាយប្រហារតាមអាកាសនេះ បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃភាគខាងត្បូងរុស្ស៊ីផងដែរ ដោយរួមទាំងការវាយប្រហារលើមជ្ឈមណ្ឌលភស្តុភារកម្មក្នុងទីក្រុង ម៉ៃកុប (Maikop) បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ហើយអាជ្ញាធរត្រូវបង្ខំចិត្តជម្លៀសមនុស្សចេញពីហាងទំនិញជាច្រើនកន្លែង នៅក្នុងតំបន់ចំនួនបីផ្សេងទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖



