លោកជំទាវ ម៉ែន នារីសោភ័គ ប្រគល់ផ្ទះជូនដូនចាស់ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅខេត្តព្រៃវែង
(ព្រៃវែង)៖ ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាពេលថ្មីៗនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងសហការី បានអញ្ជើញចុះសម្ពោធប្រគល់ផ្ទះមនុស្សធម៌ចំនួន ១ខ្នង (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ចំណាយថវិកា ៣.២៦២,៥០ដុល្លារអាម៉េរិក) ជូនលោកយាយ អ៊ូ យ៉ាន អាយុ ៨៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ដែលបានរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖


