All posts by មេគង្គ ប៉ុស្តិ៍

អាកាសធាតុនឹងចុះត្រជាក់ដល់ ១៣អង្សា នៅខេត្តព្រះវិហារ, អភិបាលខេត្ត អំពាវនាវឲ្យថែរក្សាសុខភាព

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត បន្តថែរក្សាសុខភាព ខណៈនៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១៣ អង្សា។
លោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសមនុស្សចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយផ្សេងៗ។
ជាមួយគ្នានេះ ត្រូមានការប្រុងប្រយ័ត្ន ដោយត្រូវពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ត្រូវផឹកទឹកក្តៅឲ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការពីគ្រោះអគ្គីភ័យ ប្រសិនបើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SyokYYJo3XI

សាធារណជនជាង១០លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិក

ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨..អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា អនុវត្តបាន ១០០%,លោកគ្រូ អ្នកគ្រូចូលរួមសរុប ចំនួន ១៥១ ១៨៧នាក់ អនុវត្តបាន ១០០%,សិស្សានុសិស្សចំនួន ៣ ៧៦២ ៨១៩ នាក់ អនុវត្តបាន ១០០%, ព្រះសង្ឃចំនួន ៣១ ៦៤៩អង្គ នៅតាមវត្តអារាមចំនួន ១ ៤៨៥កន្លែង, មន្រ្តីរាជការ ចំនួន ៨៥ ៣៧១ នាក់, កម្មករ កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ចំនួន ៥,៦៧៥,៧៤៨ នាក់។ សូំបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/doLRbDjd_eU

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជូនអ្នកដែលរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅវៀតណាម

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ជូនលោក សំ នន ត្រូវជាឪពុករបស់លោកស្រី នន លក្ខណា ដែលមានរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iz9Dw2Sgi9M

រដ្ឋបាលភ្នំពេញនិងក្រសួងសាធារណៈការ សម្រេចរឹតបណ្តឹងការផាកពិន័យនៅលើផ្លូវ៦០ម៉ែត្រ

នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1o0y4uU_ciQ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំង រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_pcjTi9bhdY

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ

រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ គឺពុំមានអភិបាលរងខេត្តណាម្នាក់ បាននៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។

ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា៖ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស ជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ មនុស្ស ០៣នាក់ និងរងរបួស ០១នាក់។ ក្នុងពេលគ្រោះថ្នាក់ពុំមានអភិបាលរងខេត្តពោធិ៍សាត់ណាម្នាក់ បាននៅក្នុងហេតុការណ៍នោះ ឬនៅក្នុងរថយន្តជាមួយឡើយ។

 

រដ្ឋបាលខេត្តពោធិ៍សាត់ មានការសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាប។

គួរជម្រាបជូនថា កាលពីវេលា​ម៉ោង​១៥ និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​០៧ ខែមក​រា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតក្នុងភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយ បាន​កើតឡើង​រវាង​រថយន្ដ​មួយ​គ្រឿង​ម៉ាក​TOYOTA ​VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2C-9699 បើកបរ​ដោយ​ឈ្មោះ តាន់ មេ​សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិប្រម៉ោយ ​ឃុំ​ប្រម៉ោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បានបុកជាមួយ​ម៉ូតូ​HONDA​WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1N-1400 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បើកបរដោយឈ្មោះ ឈុំ សុ​ផុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​ប្ដី​) រួមដំណើរជាមួយឈ្មោះ ហេង គឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​(​ជា​ប្រពន្ធ​) និង​ឈ្មោះ ផុ​ន ផ​អ៊ី ភេទ​ស្រី អាយុ​០៥​ឆ្នាំ (​ជា​កូន​)​បានស្លាប់ៗនៅនឹងកន្លែងកើតហេតុ។ ចំណែក​កូនស្រី​ម្នាក់​ទៀត អាយុ​០៣​ឆ្នាំ រង​របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ រស់នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាល​មក​ពី​អ្នកបើកបរ បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រកាន់​ស្ដាំ គួប​ផ្សំ​ផ្លូវ​កោង និង​ដី​ហុយ​ពី​រថយន្ដ ​(​ពិបាក​មើលផ្លូវ​)​។ បច្ចុប្បន្នសាកសពជនរងគ្រោះ​ទាំង​០៣​នាក់ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុ​តាង និង​អ្នកបើកបរ​រថយន្ដ បាន​ធ្វើការ​ឃាត់ខ្លួន ​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បីចាត់ការ​តាម​នីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dgJdhMK9z7A

រដ្ឋបាលរាជធានី ដាក់ចេញផែនការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះ អោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oMeX3JZ-wCo

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ ។ ការបញ្ជាក់នេះធ្វើឡើង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/S7Ju_LbrbPY

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា។ ការចាប់អារម្មណ៍នេះធ្វើឡើង ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Ekj5b-mE2c

ម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល

វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង​ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uZSJ8pukUiQ

លទ្ធផលជំរឿនលើកទី១ ទទួលបានសត្វក្រៀល១២៣ក្បាលទូទាំងប្រទេស

រដូវកាលនៃការធ្វើជំរឿនសត្វក្រៀលទទូទាំងប្រទេសកម្ពុជាបានចូលមកដល់ហើយនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ កាលបរិច្ឆេទនៃការធ្វើជំរឿនបានព្រមព្រាងធ្វើឡើងនៅចុងខែនីមួយៗ ចាប់ពីខែធ្នូ ដល់ខែឧសភាជារៀងរាល់ឆ្នាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QEpA-qaYFZM

ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ មករា២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌ ប្ញស្សីកែវចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fr11qow9xSc

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/imYKwPlOaQ8

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យដឹកនាំក្រុមការងារពិនិត្យស្ពានបេតុងនិងឈើ៥កន្លែង

កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យជាក់ស្តែង និងកសាងស្ពានធ្វើពីថ្មបេតុង នឹងស្ពានឈើចំនួន ០៥កន្លែង ដែលរួមមានស្ពានឈើ ១ កន្លែង សិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឺង ០៤ម៉ែត្រ-បណ្តោយ ៧៥ម៉ែត្រ

ស្ពានឈើ ១កន្លែងទៀតនៅភូមិអូស្រឡៅ ឃុំ ថ្លាត មានទទឹង ០៤ម៉ែត្រ.បណ្តោយ ៤០ម៉ែត្រ

ស្ពានថ្មបេតុង នៅភូមិទួលប្រាសាទ ឃុំ ថ្លាតមានទទឹង ០៤ម៉ែត្រ.បណ្តោយ ២១ម៉ែត្រ, ស្ពានឈើមានទទឹង ០៤ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង,ត្រូវកសាងស្ពានឈើនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ដែលមានទទឹង ០៤ម៉ែត្រ.បណ្តោយ ១៨ម៉ែត្រថែមទៀតផង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XAQNQf49MzQ

ឯកឧត្តម លី ធុជ អំពាវនាវប្រជាជនបន្តរួមគ្នាឆ្ពោះទៅរកអនាគតល្អប្រសើរសម្រាប់ប្រទេសជាតិ

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EgJluuK_rHE