![]()
គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VuvxnyqWxq8
![]()
គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VuvxnyqWxq8
![]()
មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុស ច្បាប់ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1xrzH3X1d9M


កសិករនៅភូមិជ្រុងស្រឡៅឃុំស្ដេចគង់ខាងជើងស្រុកបន្ទាយមាសខេត្តកំពតកាលពីរសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៤បានយកគោយន្តភ្ជួរដំណាំត្រគួនដែលមានផ្ទៃដីកន្លះហិកតានោះចោល។ដោយសារតែកសិកររូបនោះបានប្រមូលផលហើយបែរជាមានតម្លៃថោកខ្លាំងពេក។ កសិករដែលជាម្ចាស់ដាំត្រគួនគាត់បាននិយាយប្រាប់ថាការដាំដំណាំត្រគួនលើកនេះគាត់ខាត់បង់អស់សាច់ប្រាក់១លាន៥០ម៉ឺនរៀល។ដោយគិតទាំងជួលគេភ្ជួរដីផងនិងគ្រាប់ត្រគួនអស់ចំនួន៦០គីឡូក្រាមផង។កសិកររូបនោះបាននិយាយប្រាប់បន្តថាការដាំត្រគួនលំបាកណាស់ពេលណាត្រគួនលក់មិនបានថ្លៃ។ជាក់ស្ដែងដូចថ្ងៃត្រគួនគាត់ថោកពេក មួយគីឡូបានត្រឹមតែបីរយរៀល។តម្លៃនេះ គ្រាន់តែជួលគេកាត់មិនគ្រប់ផង ។

ដូចនេះគាត់បានសម្រេចចិត្តជួលគេភ្ជួរចោលវិញ និងចែកឲ្យបងប្អូននៅជិតច្រូតឲ្យគោស៊ី កាត់យកទៅបបរបាយជ្រូកក៏មិនអស់ទៀតផង។ម្ចាស់ ដំណាំត្រគួនបានបង្ហើបប្រាប់ថាបន្ទាប់ពីភ្ជួរចោលដំណាំត្រគួនគាត់នឹងដាំពោតវិញម្ដងក្រែងមានទីផ្សារ៕
https://youtu.be/PLhC1hJAV9I

ជាការកត់សំគាល់នារយៈពេលជិត១ឆ្នាំ ក្នុងឆ្នាំ២០២៤នេះផលត្រីបានកើនឡើងជាបន្តបន្ទាប់ បើធៀបទៅហ្នឹងឆ្នាំកន្លងកន្លងមក។ ចំណែកឯបទល្មើសមានការថមថយច្រើនផងដែរ ទាំងនេះបានបង្ហាញពីលទ្ធផលនៃការការពារធនធានធម្មជាតិបានយ៉ាងល្អប្រសើរពីសំណាក់មន្ត្រីអង្គភាពស្ថាប័នពាក់ព័ន្ធនានាខិតខំប្រឹងប្រែងល្បាតការពារទាំងថ្ងៃទាំងយប់ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីជលផលទៅដល់ប្រជាពលរដ្ឋជាហូរហែមកទល់បច្ចុប្បន្ន

នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានលើកឡើងថា៖ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលជលផល ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រមទាំងមានសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន ឆ្មាំទន្លេ និងសហគមន៍នេសាទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពនិងទទួលលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

បើគិតត្រឹមខែមករា ដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬផលចាប់ពីដែននេ
សាទក្នុងធម្មជាតិ មានចំនួន៤ពាន់៤១៥តោន កើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧% លទ្ធផលនេះគឺបានមកពី ការចូលរួមទប់ស្កាត់ និង
បង្ក្រាបបទល្មើសជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេ អភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ក្រៅពីលទ្ធផលដ៏ល្អប្រសើរនេះ កម្លាំងសហការ ក៏បានដកហូតសម្ភារៈល្មើស
ច្បាប់ដូចជា មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ម៉ឺន៧ពាន់ម៉ែត្រ។ ដកហូតសន្ទូច រនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥ម៉ឺន៥ពាន់៤៣៣ផ្លែ.ទូក៨គ្រឿង ម៉ាស៊ីន៩គ្រឿង.ដកហូតក្បាលឆក់(អាំងវែទ័រ) ចំនួន៤គ្រឿង.ដងឆក់២គ្រឿង.អាវុធកែច្នៃ ១គ្រឿង.ថ្នងដងត្រី៩គ្រឿង.បំផ្លាញរបាំងបិទអូរ ២កន្លែង មានបង្គោល ២២៥ដើម និងរបាំងព្រួល ៧៥ម៉ែត្រ.បំផ្លាញដាយកាត់ទន្លេ៥កន្លែង មានសាច់អួនប្រវែង ៨០ម៉ែត្រ.បំផ្លាញស្បៃមុង ប្រវែង ២ពាន់៨៤៥ម៉ែត្រ និងលូស្បៃមុង ៣៧មាត់.ព្រមទាំងបំផ្លាញរបាំងសាច់អួន ប្រវែង ២ម៉ឺន២ពាន់២៥០ម៉ែត្រផងដែរ។

ទន្ទឹមនេះជំនាញនៃរដ្ឋបាលជលផលក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូង ចំនួន៥នាក់ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់។
លោកនាយខណ្ឌជលផលបញ្ជាក់ថា៖ក្នុងប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្ស ប្រទះឃើញប្រភេទត្រីដែលកំពុងរងគ្រោះមួយចំនួនមន្ត្រីជំនាញនិងកម្លាំងសហការក៏បានលែងត្រីដែលកំពុងរងគ្រោះ និងត្រីមេពូជចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាមផងដែរ។

ក្នុងសកម្មភាពចុះផ្សព្វផ្សាយអប់រំច្បាប់កន្លងមកប្រជានេសាទនិងសហគមន៍មូលដ្ឋានមានការយល់ដឹងកាន់តែល្អប្រសើរ ជាមួយការការពារទីជម្រករបស់ត្រីមេពូជ និងតំបន់កន្លែងអភិរក្ស។

ក្នុងឆ្នាំ២០២៤នេះបើនិយយាអំពីកត្តាធម្មជាតិគឺទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដែលជាអំណោយផលដល់មច្ឆជាតិ ក្នុងការបន្តពូជ និងស្វែងរកចំណីផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fr2lEMXzY3U
![]()
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលប្រឡង អ៊ិន ធី ស៊ី ដែលត្រូវបានទទួលស្គាល់ពីសាកលវិទ្យាល័យខេមប៊្រីត របស់ចក្រភពអង់គ្លេស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Cw3pJ44B51c
![]()
សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ជាពីរក្រុមនៅទីកន្លែងខុសគ្នាគឺក្នុងស្រុកកំពង់លែងនិងស្រុកជល់គីរី ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Wb387wFTRFY
![]()
ក្រុមហ៊ុនក្នុងវិស័យសំណង់ចំនួន ១១២ បានចូលរួមដាក់តាំងបង្ហាញផលិតផលក្នុង ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B0j3cPdN59k
![]()
តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែន ជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃប្រភេទ ‘Planet -ដែល មិនរកប្រាក់ចំណេញ/សហគ្រាសសង្គម’ នៅ EXO Foundation ‘Sustainability Awards’ ជាមួយនឹងរង្វាន់ធំចំនួន ៧ពាន់ដុល្លារ ដែលផ្តល់ដោយទទួល ស្គាល់ការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាព។ ការអនុវត្ត និងគំនិតផ្តួចផ្តើមទេសចរណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f0YV6cdXQbA
![]()
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3BOfwZvwVus
![]()
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ និងកម្រិតប្រទេសតែម្តង។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ នៅវិមាន ៧មករា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V83iIm5jZio
![]()
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់រួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DafDcMIqRXs
![]()
អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះសិក្សាប្លង់គោល និងពិនិត្យផ្លូវច្រកទ្វាព្រំដែន ចរ១ នៃឃុំថ្មដា ដើម្បីស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្រេចស្ថាបនាសាងសង់។បន្ទាប់ពីរាជរដ្ឋាភិបាល (កម្ពុជា-ថៃ) ឯកភាពបើកដំណើរការច្រក ចរ១-ឆាំរ៉ាក់ ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម ក្នុងពេលឆាប់ៗខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z8BOU335CIM
![]()
នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាលនិងជូនដំណើរយោធិនដែលទើបជ្រើសរើសថ្មី ដើម្បីទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7LgVUUO3ANg
![]()
ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុង ជំនួបនោះ សម្តេចតេជោ បានអញ្ជើញឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បី ឯកឧត្តម បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម កាលពីឆ្នាំ២០១៦។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DT9PTdOyZDE
![]()
ទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XGAgOZ4bx6c