All posts by មេគង្គ ប៉ុស្តិ៍

មុខរបរស្មូនដី នៅតែទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍បរទេស របស់ ប្រជាពលរដ្ឋនៅភូមិអណ្តូងឬស្សី

មុខរបរស្មួនដី ផលិតជាក្អម សម្ភារៈប្រើប្រាស និង វត្ថុ អនុស្សាវរីយ៍ផ្សេងៗ របស់អ្នកភូមិអណ្តូងឬស្សី ស្ថិតក្នុងឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅតែមានប្រជាប្រិយភាព ទាក់ទាញចំណាប់ អារម្មណ៍ ភ្ញៀវទេសចរបរទេស មកទស្សនា ស្ទើរជារៀងរាល់ថ្ងៃ ដោយមិន ចេះជិនណាយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JuXz00ip2dI

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស

រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស គឺឯកឧត្តម ប្រាក់ សុខុន នឹងជំនួស ឯកឧត្តម សុខ ចិន្តាសោភាវិញ។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកា ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BR5FNkbIQhA

អភិបាលខេត្តព្រះវិហារ ជិះកង់ដឹកនាំក្បួនដង្ហែរទូក ង ដែលប្រកួតបានជ័យលាភីពានរង្វាន់លេខ៣ទូទាំងប្រទេស

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជិះកង់ដឹកនាំដង្ហែរក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរដល់ទូកង «កោះកេរធិបតី» ដែលបានចូលរួមប្រកួត រហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលថ្មីៗកន្លងទៅនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ui3-nGd-aWQ

ជិះរទេះគោជាចំណូលចិត្តរបស់ភ្ញៀវទេសចរណ៍បរទេស

ភ្ញៀវទេសចរណ៍បរទេសនៅតែមានចំណង់ចំណូលចិត្តជិះរទេះគោដែលជាមធ្យោ បាយធ្វើដំណើរ របស់ខ្មែរពីសម័យបុរាណទៅទស្សនាកំសាន្តគំនូរបុរាណ នៅវត្តពោធិ៍រុក្ខារាមហៅវត្តកំពង់ត្រឡាចលើជារៀងរាល់ថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gd0uJI5Wdw4

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលម្ករតំណាក់កាលទី១ក្នុងប្រវែង១៨ម៉ែត្រ

ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វម្ករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_CRDkfJ2gD0

ក្រសួងសុខាភិបាលនិងក្រុមហ៊ុនហ៊ីណាន (HENAN)ពិនិត្យ និងពិភាក្សាលទ្ធភាព និងតម្រូវការលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ

 
ក្រសួងសុខាភិបាល និងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY ពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាលលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Xkje7Iw34ss

បទល្មើសនេសាទនៅតែកើតមានយ៉ាងច្រើននៅឯខេត្តព្រៃវែង

បើសិនជាមិនមានការបង្ក្រាបទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពពីមន្ត្រីជំនាញជលផលនោះទេ។ប្រាកដជារលាយហិនហោចអស់ហើយ ពូជមច្ឆជាតិ ខណ:ដែលក្រុមជនល្មើសនៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនេសាទបានយ៉ាងអនាធិបតេយ្យស្អេកស្កះពាសពេញផ្ទៃបឹង និងព្រែកដោយសេរីបែបនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hSbIOWrRStU

ពលរដ្ឋប្រាំបីគ្រួសារប្រតិកម្មចំពោះអ្នកស្រី សាយ មុំ ដែលបានបរិហារកេរ្តិ៍ពួកគាត់ក្នុងបញ្ហាទំនាស់ដីធ្លីដែលអាជ្ញាធរបានដោះស្រាយរួចរាល់ហើយ

ប្រជាពលរដ្ឋ៨គ្រួសាររស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារដែលធ្លាប់មានទំនាស់ដីធ្លី ជាមួយអ្នកស្រីស្វាយ មុំ រស់នៅភូមិត្រាច ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ប្រតិកម្មចំពោះអ្នកស្រីស្វាយ មុំ ថាបានដើរបរិហាកេរិ៍ដពួកគាត់និងមើលងាយអាជ្ញាធរ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/le4EKvBdDh4

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស “A”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៧ ខែ
វិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង (០៨ ខែតុលា ២០២៤) នៅក្នុងខេត្តព្រៃវែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-wWa2DXIm1M

ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែកក្បែរព្រំដែនកម្ពុជា-ថៃ

ស្របពេល នៃការប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។នៅអាងទឹកជើងភ្នំដងរែក ស្ថិតនៅក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីប្រណាំងទូករយៈពេល៣ថ្ងៃ ដូចនៅថ្នាក់ជាតិដែរ។ដោយកម្មវិធីប្រណាំងទូកនេះ ឧបត្ថម្ភដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា តាមរយៈព្រះ
ខេមញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oMr2vhmWYu0

សម្តេចធិបតីបញ្ជាក់ថាកម្ពុជាជាប្រទេសតូចតែចង់រស់ក្នុងសុខសន្តិភាពនិងមានការអភិវឌ្ឍ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា កម្ពុជា ជាប្រទេសតូចមួយ ចង់រស់នៅដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y3mpiVEN5jA

ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាងដើម្បីប្រទេសជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីមានប្រសាសន៍ថា ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាង ដើម្បីប្រទេសជាតិមានអភិវឌ្ឍន៍និងរីកចម្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q8Oon1ybIz0

រដ្ឋបាលរាជធានីភ្នំពេញ ប្រាព្វឡើងនូវទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា 

ការប្រាព្វឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺមានបំណងរើសសំរាមដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក និងដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋយល់ដឹងចេះទុកដាក់សំរាមនិងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។ទាំងនេះគឺដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំងនៃមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីបានចាប់ផ្តើមបោសសំអាច និងដឹក ជញ្ជូនចេញតាំងពីម៉ោង១២យប់រហូតទល់ភ្លឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kv2AFzK3YX8

ឯកឧត្តម ស សុខា ចុះពិនិត្យទីតាំងសង់អគាររដ្ឋបាលក្រុងកំពង់សោម

មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែអកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-tXqJrWz7KY

ប៉ូលិសឡោមព័ទ្ធចាប់ក្រុមបងធំរហ័សនាមDPពាក់ព័ន្ធករណីហិង្សាទៅលើយុវជនម្នាក់

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឡោមព័ទ្ធក្រុមបងធំរហ័សនាមDP ដើមពោធិ. ដែលតែងតែអុកឡុកបង្កហិង្សា ដល់ប្រជាពលរដ្ឋ និងបានដេញកាប់យុវជនម្នាក់កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤. នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិសែនជ័យបានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបានជាបន្តបន្ទាប់ចំនួន១៥នាក់ កំពុងធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NOwkLRC-ybU