
គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ២.៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ១៦៩.៥៩៤ ដុល្លារអាមេរិក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZS5gLHKcbwg

ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការ អនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល និងថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GI3XAeVMlxA

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2mbF9hFCPuw

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យប្តឹងទៅសាលាឧទ្ធរណ៍ចំពោះករណីបុកមនុស្សស្លាប់៤នាក់ នៅឫស្សីកែវ ក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យជនបង្កបុករះស្លាប់មនុស្ស៤នាក់ឫស្សីកែវ កាលពីខែមករា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vNJsayzpD8c

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការបញ្ចប់កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើង ពីក្រុមប្រឆាំងក្រៅប្រទេស ដែលបានយកបញ្ហា CLV-DTA មកចាក់ប្រជាពលរដ្ឋ ឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MwI7VqLHpc0

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកចូវថាញ់ប្រទេសវៀតណាម មកពិនិត្យជម្ងឺឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ១០០នាក់ នៅក្នុងឃុំដូង និងចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុប៣០០នាក់មកពីឃុំកំពង់ត្រាច និងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EARKV4Benrs

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ កាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-a54w2sh_hk

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/my1Xn7D2cpk

អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4NkFpjaxzpE

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FEDsu_ZlLj8

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជា ទាំង១៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមាន រដ្ឋសភា មុនពេលចេញ ដំណើរទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៌ និងជប៉ុន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O2U_WlaaAzQ


(ខេត្តកំពង់ធំ)÷ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន ព្រមទាំងប្រតិភូអមដំណើរ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនារដូវបិទនេសាទ និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/gv_b7zB7NCw

ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣កញ្ញានេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្ដមឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់កុំអោយបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរនិងប្រជាពលរដ្ឋរស់នៅតំបន់នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d_rGpBDvZQQ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ សម្តេច ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RhWed4CKThI
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍