
ក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JSjDJ6fNuUY

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បញ្ជាក់ពីទីតាំងបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន, វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IMf54H5F-8Q

រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាជិករាជរដ្ឋាភិបាល២រូប គឺផ្លាស់ប្តូរ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dpVkKxfn_VQ

ក្នុងឱកាសនៃជំនួបជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-AOsHw3MkR0
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
https://youtu.be/5LmNSh3bN6U

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ
រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មា
ធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី។ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តរតនគិរី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/u0-DYIXFmPw

បន្ទាប់ពីទទួលបានព័ត៌មានថាទូកចម្លងដឹកប្រជាពលរដ្ឋមួយគ្រឿងបានលិចនៅចំណុចព្រែកតាឃ្លោក ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន អភិបាលខេត្តកំពង់ចាម ឯកឧត្តមអ៊ុន ចាន់ដា បានចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញាឆ្នាំ២០២៤ និងបានណែនាំឲ្យដរឆ្លងព្រែកតាឃ្លោកផ្អាកចម្លងជាបណ្ដោះអាសន្នសិន ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SnGc-_IR91E

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៏ថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q2g5HpB9wl8

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TUyPkbX2Rnc

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធប្រចាំឆ្នាំ ដើម្បីឆ្លើយតបគ្រោះ មហន្តរាយក្នុងតំបន់អាស៊ាន នៅពេលខាងមុខនេះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គឹម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាសចុះពិនិត្យទីតាំង នៅបញ្ជាការដ្ឋានទ័ពពិសេសកងពលលេខ១១ នៅព្រឹកម៉ិញនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8UQb3VKk9aA

ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ និងបណ្ឌិតចំនួន០៤នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/u7jj7VOms-U

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យបាន វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ (CamGAP)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XzpKEW2Bazw

អាជីវករលក់ដូរក្នុងផ្សារពន្លៃ ស្រុកបរិបូណ៌ ត្អូញត្អែរពីប្រព័ន្ធទឹកលូនៅក្នុងផ្សារមិនបានល្អធ្វើឲ្យលិចលង់ពេលភ្លៀងខ្លាំងម្ដងៗ។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះភ្លៀងបានធ្លាក់មួយមេធ្វើឲ្យលិចក្នុងផ្សារត្រឹមក្បាលជង្គង់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X2AW_y9_yt4
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍