All posts by មេគង្គ ប៉ុស្តិ៍

សិស្សថ្នាក់ទី៥និងទី៦ នៃសាលាបឋមសិក្សាតាភនភាគច្រើនបោះបង់ការសិក្សា

ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាតាភន ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ព្រួយបារម្ភ ចំពោះសិស្សថ្នាក់ទី៥និងទី៦ នៃសាលាបឋមសិក្សាមួយនេះដែលភាគច្រើនបានបោះបង់ការសិក្សាដើម្បីជួយការងារឪពុកម្តាយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1ULpcwpCDtE

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពាក់ព័ន្ធ និងការបាត់បង់ភូមិខ្មែរ តាមបណ្តោយព្រំដែន

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពាក់ព័ន្ធ និងការបាត់បង់ភូមិខ្មែរ តាមបណ្តោយព្រំដែន ជាពិសេសភូមិថ្លុកត្រាច និង ភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២៕
https://youtu.be/aLisO6OdUPE

ប្រទេសតំបន់ទន្លេមេគង្គ បន្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុនិងនិរន្តភាពបរិស្ថាន

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃក្រុមការងារមហាអនុតំបន់មេគង្គ ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតកម្មវិធីបរិស្ថានប្រទេស GMS នៅឆ្នាំ២០០៦ ក្រុមការងារស្តីពីបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារ និងលើកកម្ពស់បរិស្ថានធម្មជាតិរបស់យើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/el1AYSSZyCk

ការពង្រីកសមត្ថភាពផែស្វយ័តក្រុងព្រះសីហនុ ជួយតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផែស្វយ័តក្រុងព្រះសីហនុ ជួយតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រកួតប្រជែងក្នុងតំបន់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lEbCL7JXcd0

ឯកឧត្តម Ban Ki-moon ចាត់ទុកសម្តេចតេជោជាមេដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ ការបញ្ជាក់នេះគឺធ្វើឡើងនៅក្នុងជំនួប ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XqTjKQiZwUo

សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានាធិបតីកូរ៉េជួយជំរុញក្រុមវិនិយោគកូរ៉េមកបណ្ដាក់ទុននៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី កាលពីរសៀលម្សិលម៉ិញ នៅសាធារណៈរដ្ឋកូរ៉េ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i6r8Yavss_8

សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យកូរ៉េខាងត្បូង

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១២ ខែកញ្ញា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XfbLh2Db2lM

អគ្គីភ័យបានឆាបឆេះហាងសាឡននៅសង្កាត់មានជ័យទី២​ ខណ្ឌមានជ័យ

(ភ្នំពេញ) ហាងសាឡនមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះហើយប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។អគ្គីភ័យនេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤​ នៅត្រង់ចំណុចផ្លូវបេតុង ភូមិព្រែកទល់សង្កាត់មានជ័យទី២​ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីទីកើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញផ្សែងហុយចេញពីហាង​សាឡន(យីហោ​ ចរិយា​ សាឡន)​ ។ពេលនោះប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងដងទឹកជះពន្លត់ជាបឋមតែដោយសារស្ថានភាពមានផ្សែងហុយខ្លាំងក៏បានរាយការណ៍  ទៅអាជ្ញាធរមូលដ្ឋានដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចុះមក អន្តរាគមន៍។បន្ទាប់ពីទទួលបានព័ត៌មានអាជ្ញាធរមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យបានមកធ្វើការបាញ់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ជុំវិញករណីអគ្គីភ័យនេះសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
https://youtu.be/IA4bNczSHts

រដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើជាង៦ម៉ែត្រគូបអត់ច្បាប់

រថយន្តកែច្នៃមួយគ្រឿងដែលគេស្គាល់ថាជារបស់ឈ្មោះ(ហ្វីលីប) ប្រចាំតំបន់ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបបាននៅលើកំណាត់ផ្លូវជាតិលេខ៤៤ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង បានឲ្យដឹងថា÷ រថយន្តដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃ ។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃនេះជារបស់ឈ្មោះ ហ្វីលីប តែងដើរប្រមូលទិញឈើឃ្លុំជ្រុងៗ ដែលមានមុខកាត់ពី៤០ទៅ៥០សង្ទីម៉ែត្រ ។ដែលក្រុមអ្នកកាប់ឈើដឹកចេញពីតំបន់ឆាយរាប ក្នុងខេត្តកោះកុងព្រំប្រទល់ជាមួយភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ។


ក្រោយការបង្ក្រាបជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងធ្វើការវាស់វែង ឃើញ មានចំណុះជាង៦ម៉ែត្រគូបជាឈើអារជ្រុងប្រភេទលេខ១លេខ២ និងប្រភេទក្រៅលំដាប់ថ្នាក់ខ្លះ។ ជំនាញបានពិនិត្យជាក់ស្តែងឃើញថាជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ហើយក៏បាននាំយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xKKUklfT8qk

កងរាជអាវុធហត្ថខេត្តបញ្ជូនជនជាតិថៃ៥នាក់វត្ថុតាងគ្រឿងញៀនជាង៧៣គីឡូក្រាមនិងកាំភ្លើង១ដើមទៅសាលាដំបូង

ជនជាតិថៃ៥នាក់ គ្រឿងញៀនជាង៧៣គីឡូក្រាម និងកាំភ្លើង១ដើមត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូខេត្ត នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន លោកក៏បានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្ត លោក លុយ ទីហួរ ក្រុមការងារបានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន៥នាក់ នៅចំណុចផ្ទះលេខចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។

ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ដ៏ធំនេះ អាជ្ញាធរដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មានប្រភេទម៉្សៅក្រាមពណ៌សថ្លា(ICE) ចំនួន៧១កញ្ចាប់ ទម្ងន់ ៧៣គីឡូក្រាម និង៦៧៥ក្រាមព្រមទាំងវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទដូចជា ហេរ៉ូអ៊ីន ,ប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាម៉ីន), ថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣ៊ិចស្តាស៊ី), គ្រាប់ថ្នាំបន្ទះពណ៌ក្រហម អឺរ៉ាម៉ីន៥(Erimin5), ប្រភេទថ្នាំគ្រាប់រាងត្រីកោណពណ៌ផ្កាឈូក(ឣ៊ិចស្តាស៊ី), កញ្ឆាក្រៀម, និងប្រភេទថ្នាំគ្រាប់មូល និងកាំភ្លើងខ្លី ចំនួន១ដើមក្នុងនោះមានបង់ចំនួន២ គ្រាប់ចំនួន១៩គ្រាប់ សរុបទំងន់គ្រឿងញៀន ៧៣គីឡូក្រាម និង៨០៦ក្រាម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7vnwdMdctyo

មនុស្ស៤នាក់ស្លាប់នៅភាគខាងជើងប្រទេសថៃ ដោយសារទឹកជំនន់ពីព្យុះទីហ្វុង Yagi

ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្ស ៤ នាក់នៅភាគខាងជើងប្រទេសថៃ និងបានជន់លិចផ្ទះរាប់ពាន់ខ្នង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/96tAZNIX0jI

រន្ទះបាញ់ងាប់សត្វក្របីចំនួន៦ក្បាលនៅឃុំឈ្នួរមានជ័យ

យ៉ាងហោចណាស់ក៏មានសត្វក្របីចំនួន៦ក្បាលបានងាប់ភ្លាមៗមួយរំពេចពេលពួកវាកំពុងដើរស៊ីស្មៅ ។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤  នៅចម្ងាយប្រហែល២០០ម៉ែត្រ ខាងលិច ភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលរដ្ឋបាលឃុំឈ្នួរមានជ័យបានឲ្យដឹងថា៖ ម្ចាស់ក្របីឈ្មោះ សែម វែងនិងប្រពន្ធឈ្មោះម៉ៅ ប៉ាក រស់នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។នគរបាលបន្តថា៖ តាមការរៀបរាប់ពីម្ចាស់ក្របីបានឲ្យដឹងថា រៀងរាល់ថ្ងៃគាត៎តែងលែងសត្វក្របីរបស៎គាតចំនួន៦ក្បាល ក្នុងនោះមានឈ្មោល៣ក្បាល និងញី៣ក្បាល ឲ្យដើរស៊ីស្មៅខាងលិចភូមិចម្ងាយ២០០ម៉ែត្រ។តែថ្ងៃនេះ ក្រោយពីមេឃបានធ្លាក់ភ្លៀងមួយមេមធ្យម លាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង។ ស្រាប់តែពេលនោះគាត់ឮសូររន្ទះបាញ់លាន់កក្រើក។ដំបូងគាត់មិនដឹងថា ក្របីគាត់ត្រូវរន្ទះបាញ់នោះទេ។ លុះមេឃរាងស្ងប់បន្តិចគាត់ក៏ទៅដឹកក្របីគាត់មកផ្ទះស្រាប់តែឃើ្ញសត្វក្របីរបសគាត់ទាំង៦ក្បាលបានងាប់បាត់ទៅហើយ៕
https://youtu.be/W2aXqs2As1g

ប្រជាពលរដ្ឋនៅជិតតំបន់សេដ្ឋកិច្ចពិសេសបាវិត គាំទ្រចំពោះការបំពាក់ប្រព័ន្ធ ត្រួតពិនិត្យជាតិពុលក្នុងទឹកចេញពីរោងចក្រ

ប្រជាពលរដ្ឋ កម្មករ និយោជក និងអ្នកវិនិយោគ បានបង្ហាញពីការគាំទ្រចំពោះការបំពាក់ ប្រព័ន្ធត្រួតពិនិត្យជាតិពុលក្នុងទឹកចេញពីរោងចក្រ មុននឹងបញ្ចេញទៅកាន់ទឹកធម្មជាតិ ដែលនឹងធានាដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mjDm38jQXvs

មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ

ប្រធាន ICAPP បានជម្រាប សម្តេចតេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ ដោយមានបក្សនយោបាយមកពីបណ្តាប្រទេសនានា ជាច្រើនចូលរួម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួប សំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញ នៅសាធារណរដ្ឋកូរ៉េ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H-zTvTltWVk

សមាគមវប្បធម៌កូរ៉េ គ្រោងនឹងរៀបចំពិពរណ៌គំនូរនៅកម្ពុជានិងរាត្រីស្រមោលសសប្បុរសធម៌នៅចុងឆ្នាំនេះ

ប្រធានសមាគមវប្បធម៌កូរ៉េ ជំរាបសម្តេចតេជោ ហ៊ុន សែន ថា គម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា និងរាត្រីស្រមោលសសប្បុរសធម៌នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយក នូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHpbOMPEFxU