All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិកCovipharma Co.,Ltd

ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក ខូវីហ្វាម៉ា ខូអឹលធីឌី (Covipharma Co.,Ltd) គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់សុខតិច ខេមបូឌៀ (Socfic Cambodia) ដែលមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន ខូវីហ្វាម៉ា ខូអឹលធីឌី (Covipharma Co.,Ltd) មានផ្ទៃដីដាំដុះសរុបចំនួន ៥ពាន់៣៤៥ហិកតា និងបានដាំដុះចម្ការកៅស៊ូរួចរាល់ចំនួន ៣ពាន់២២៨ហិកតា ដោយមានកម្មករខ្មែរអចិន្ត្រៃយ៍បម្រើការងារចំនួន ៤៥៧នាក់ ​បុគ្គលិកជាជនជាតិខ្មែរចំនួន ១០នាក់ និងបុគ្គលិកបរទេស ចំនួន ៥នាក់ ។

នៅលើផ្ទៃដីដែលបានដាំដុះកៅស៊ូរួចរាល់ គឺមានផ្ទៃដី ៣ពាន់២១៣ហិកតា ដែលកំពុងប្រមូលផល ដោយផលិតជាកៅស៊ូស្ងួតបានចំនួន ១៣៩តោន ។

ក្នុងនោះ ក្រុមហ៊ុនក៏មានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់នាំចេញផងដែរ ដែលមានដូចជា ជ័រស្ងួត និងជ័រកែច្នៃ ។ សម្រាប់ផលិតផលជ័រស្ងួត និងជ័រកែច្នៃនេះ គឺបាននាំចេញទៅទីផ្សារក្រៅស្រុកចំនួន ១០ភាគរយ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចំនួន ៩០ភាគរយ ៕
https://youtu.be/DFKTbQRsZgA

អ្នកចូលរួមដំណើរកម្សាន្តទិសឦសានសប្បាយរីករាយនិងមានទំនុកចិត្តលើការការពារបូរណភាពទឹកដី

ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។

គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។

ដំណើរទស្សនកិច្ចព្រំដែនខ្សែទី១ ចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។

សូមជម្រាបជូនដែរថា អ្នកចូលចូលរួមដំណើរកម្សាន្តនេះ ក៏ទទួលបានក្រមាមួយជាអនុស្សាវរីយ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕
https://youtu.be/Lp4W6hAmj64

ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ

ការថែទាំសុខភាពបឋម គឺជាការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/khusi3sljcw

ជប៉ុនផ្តល់ឥណទានសម្បទានដល់កម្ពុជាក្នុងការអនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយក្នុងរាជធានីភ្នំពេញដំណាក់កាលទី២

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពី​ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3zeWnrkCE38

ឯកឧត្តម សួស យ៉ារ៉ា ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូតពីប្រធានាធិបតីហុងគ្រី

ឯកឧត្តម សួស យ៉ារ៉ា  ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត ផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GaG5UJ4kxsk

សម្តេចតេជោ ហ៊ុន សែន បំភ្លឺលើបញ្ហា ការបាត់បង់ទឹកដីកូសាំងស៊ីន

សម្តេចតេជោ ហ៊ុន សែន បំភ្លឺលើបញ្ហា ការបាត់បង់ទឹកដីកូសាំងស៊ីន
(វិមានរដ្ឋសភា, ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២)។
https://youtu.be/j6TJeN_nL7A

សម្តេចធិបតី បញ្ជាក់ថារាល់ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសានមិនបានប្រើថវិកាជាតិទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ថា រាល់ការចំណាយលើកម្មវិធីនាំពលរដ្ឋ ទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិកាជាតិទេ ហើយមិនពាក់ព័ន្ធមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X-1K6Pv0SB8

រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មការដើម្បីរៀបចំការចំណាយថវិកាលើគម្រោងកសាងផ្លូវក្រវាត់តាមព្រំដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការ ដើម្បីរៀបចំការចំណាយថវិកា ក្នុងការកសាងផ្លូវក្រវាត់តាមព្រំដែន ដើម្បីឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ គិតមកដល់ពេលនេះ ដល់ពេលនេះ មានពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ បានចូលរួមក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងទទួលបានថវិកាប្រមាណ ១៩លានដុល្លារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6D9a_zNysYc

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំសម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X5AifRyPvPw

ចិនផ្តល់ជំនួយហិរញ្ញប្បទាន ២លានដុល្លាដល់កម្ពុជាក្នុងគម្រោងកិច្ចសហប្រតិបត្តិការ MLC

រដ្ឋាភិបាលចិនបានផ្តល់ថវិការជំនួយហិរញ្ញប្បទាន ២លានដុល្លាសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងដោយផ្តោលលើ គម្រោងសំខាន់ចំនួន៨ ។ ពិធីប្រគល់និងទទួលត្រូវបានរៀបចំធ្វើក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេ សសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ៥ ខែ កញ្ញាឆ្នាំ ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HxRbRdeaVxM

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅប្រទេសចិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3fSY4pwm-oo

សម្ដេចតេជោ គាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាសដោយហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជា

សម្ដេចតេជោ គាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ការគាំទ្រនេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារ ណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_EUfoY92nFk

បង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនិងរបាំងអួននៅឃុំផ្លូវទូកស្រុកកំពង់លែង

របាំងសាច់អួន និងរបាំស្បៃមុង ប្រមាណប្រមាណជាង ២ពាន់ម៉ែត្រ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាប នៅក្នុងភូមិសាស្ត្រ ឃុំផ្លូវទូកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤។

លោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយទទួលបានការណែនាំពីឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៥ ខែកញ្ញានេះសមត្ថកិច្ចចំរុះសរុបចំនួន ៣៥ នាក់ បានប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន ៧គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួន ចាប់ពីចំណុចផ្លូវដំរីរហូតដល់ តំបន់អភិរក្ស អតីតឡូនេសាទលេខ ១ ស្ថិតក្នុងភូមិថ្នល់ឈើទាល និង ភូមិស្លត ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។


ជាលទ្ធផលបាន បង្ក្រាបនិងបំផ្លាញចោលនៅនឹងកន្លែងរបាំងសាច់អួនប្រវែង ១ ២០០ម៉ែត្រប ង្គោល៧២០ ដើម លបលូសាច់អួន១៦លប .បង្ក្រាប  របាំងស្បៃមុង ប្រវែង ៨០០ ម៉ែត្របង្គោល ៣០០ដើម លបលូស្បៃមុង ៨ លប ហ្នឹងចាក់លែងកូនត្រីចំរុះ ទម្ងន់ ៨៤០ គីឡូក្រាមចូល ទន្លេធម្មជាតិវិញ។

លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមបញ្ឈប់ការនេសាទដោយប្រើប្រាស់របាំងសាច់អួនប្រវែង និងរបាំងស្បៃមុងក្នុងរដូវមេនេសាទបន្តទៀត ដែលអាចប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់  ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1937TGrtjwQ

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនក្មេងទំនើងជាច្រើននាក់យកទៅសួរនាំ

ក្រុមក្មេងប្រុសស្រីជាច្រើននាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការចុះបង្ក្រាបឃាត់ខ្លួនបានជាច្រើននាក់យកមកធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ករណីខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៥ខែ កញ្ញា​ ឆ្នាំ២០២៤ នៅម្ដុំលក់ស្រាក្រឡុក ជិតនិងផ្សារដីថ្មី​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

បើតាមសម្ដីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានឃើញរូបវីដេអូឃ្លីប បង្ហោះតាមបណ្ដាញសង្គម បានឃើញថាមានក្មេងប្រុសស្រីមួយក្រុមបាននាំគ្នាព្រួតវ៉ៃទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៣រសៀល ទើបបានឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ នៅម្ដុំលក់ស្រាក្រឡុក នៅជិតនិងផ្សារដីថ្មី​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

ក្រោយពីបង្ក្រាបបានកម្លាំងសមត្ថកិច្ចកងកម្លាំងកម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួន ជនសង្ស័យទាំងនោះយកទៅធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-tilIPnudXU

កសិករមួយគ្រួសារចាប់យកមុខរបរចិញ្ចឹមមាន់យកពងនិងភ្ញាស់យកកូនលក់រកចំណូលបានជាង១ពាន់ដុល្លារមួយខែ

កសិករមួយគ្រួសារ នៅឃុំជៀប ស្រុកទឹកផុស បានចាប់យកមុខរបរចិញ្ចឹមមាន់យកពងនិងភ្ញាស់យកកូនលក់ ដែលអាចរកប្រាក់ចំណូលបានជាង១ពាន់ ដុល្លារក្នុងមួយខែ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K2cszMdXHA4