
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់មាន ១៦ជំពូក និង១១៣មាត្រា។ កម្ពុជាបានប្តេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យសម្រេចបាន ៥០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-F845FYhDvs

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវទេសចរណ៍ មានឱកាសទស្សនាកាន់តែសំបូរបែប ពិសេស បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oEIeF6BjTHA

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បកស្រាយអំពីដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េ។
https://youtu.be/EHSnbbPNGyo

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hwW5Z_zJOdA

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវសុខសន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់មានឱកាសនាំមកនូវព្រលឹងដូនតាខ្មែរជាបន្តបន្តាប់មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yht0R0xUiZg

ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះ ឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទ បន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mTxmK1Tjnfc

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២២ ខែសីហានេះ បានបង្ហោះសារមួយ ដោយបានកោតសរសើរជំនាន់ថ្មី ដែលបានដឹកនាំប្រទេសជាតិ ដោយស្វាហាប់ និងការទទួលខុសត្រូវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H9tI7XxAf8Q

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Wy0BeNg1vXc

ប្រជាពលរដ្ឋរស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិនភាគច្រើននៅតែបន្តប្រពៃណីដាំដុះដើមសណ្ដាន់រាប់ពាន់ដើម ដើម្បីប្រមូលផលយកផ្លែទុកស្លនិងមួយផ្នែកធំ លក់ឱ្យឈ្មួញកណ្ដាល។ដោយគេប្រមូលទិញយកមកលក់នៅផ្សារ
ជីហែរ ស្រុកកោះសូទិន និងផ្សារមួយចំនួននៅក្រុងកំពង់ចាម រាជធានីភ្នំពេញនិងលក់បន្តរហូតដល់ខេត្តកោះកុងទៀតផង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TnO2J0GwXM0

ផ្ទុះការចែកចាយវីដេអូរ ពេញបណ្តាញសង្គមហ្វេសបុក និង tik tok ខណៈ ដែលគេឃើញបុរសម្នាក់បានយកកាកសំណល់សម្រាម ទៅបោះចោលក្នុងទឹកទន្លេ កាលពីរសៀលថ្ងៃទី ២១ខែសីហា ឆ្នាំ ២០២៤នៅចំណុចមាត់ទន្លេចុងកោះក្នុងសង្កាត់ផ្សារច្រាំងក្រុងកំពង់ឆ្នាំង ដោយមិនខ្វល់ពីផលប៉ះពាល់អ្វីឡើយ។

វីដេអូពីសកម្មភាពចាក់សំរាម ទាំងការ៉ុង អនាធិបតេយ្យ ចូលក្នុងទន្លេ នេះបានធ្វើឱ្យ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាសាធារណៈជនទូទៅ ផ្ទុះការមិនពេញចិត្តជាខ្លាំង។និងបានបញ្ចេញមតិពេញបណ្ដាញសង្គម ស្របពេលដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន កំពុងយកចិត្តទុក ដាក់ ពាក់ព័ន្ធការចូលរួមអនុវត្ត ការទុកដាក់សម្រាម ឲ្យមានរបៀបរៀបរយ សម្អាតកាកសំណល់តាមទីសាធារណៈ ដើម្បីសុខភាព និង សោភ័ណភាព តាមសហគមន៍។

យ៉ាងនេះក្តីក្រោយពីមានការរិះគន់ពីសំណាក់មហាជននៅព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៤ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានកោះហៅ ស្ត្រីឈ្មោះ ចាន់ ថាវី អាយុ ៥០ឆ្នាំ ដែលជាអ្នកបញ្ជាឱ្យបុរសម្នាក់មានសតិមិនគ្រប់ រស់នៅភូមិ ចុង កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង យកសំរាមទៅចាក់ចូលក្នុងទន្លេមកធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយកកាកសំណល់ផ្សេងៗ ទៅបោះចោលអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងកំពង់ឆ្នាំង៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uAbSxpgOzZs

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ ធ្វើសេចក្តីថ្លែងការណ៍ពីវីដេអូឃ្លីបមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
https://youtu.be/NZHlQBEoaRQ
អ្នកលេងមួយថៃដ៏ល្បីឈ្មោះនិងមិនដែលចាញ់សោះលើសង្វៀននៅស្រុកខ្មែរគឺអ្នកលេងមួយថៃ កងក្លៃ ត្រូវបានអ្នកលេងឃីកបុកស៊ីងជនជាតិទួរគីវាយឲ្យសន្លប់ធំក្នុងទឹកទី១លើសង្វៀនវ័ន(ONE Championship)

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមដាំកូនឈើឡើងវិញ នៅលើផ្ទៃដីជាង១០ ហិកតាដកហូតពីជនល្មើស ដែលបានកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងរយៈពេលកន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nVUYdJzz2gI

នគរបាលខេត្តបន្ទាយមានជ័យ បន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការ បង្ក្រាបបទល្មើស ទាំងយប់ទាំងថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DFirlV6R-mU

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចនៃប្រទេស ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។ ខេត្តនេះ មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗចំនួនបួន គឺវិស័យកសិកម្ម នេសាទ ការទាញយកអនុផលព្រៃឈើ និងធនធានថ្មកែវផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0RVdpgVwQ2o
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍