
(ខេត្តកំពត)៖ ទីតាំងសមាធិ និងល្អាងទឹកអម្រិតស័ក្តិសិទ្ធិ នៅលើកំពូលភ្នំបូកគោ បាន ក្លាយជាទីដ្ឋានដ៏ស្រស់ត្រកាល ស្ងប់ស្ងាត់សម្រាប់អ្នកចូលរួមសមាធិ និងបដិបត្តធម៌ ដោយសារខ្យល់អាកាសបរិសុទ្ធ និងស្រស់ស្អាត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NGYfUwIsN8w

(រាជធានីភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេងបានណែនាំអោយអាជ្ញាធរខណ្ឌពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុតចំពោះការយក ភាស៊ីលើសសៀវភៅបន្ទប់ ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jgUAMS52Lfw

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ដោយខ្លួនឯង ដូច្នោះហើយការពង្រឹងធនធានមនុស្សជាកត្តា ចាំបាច់បំផុត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BQGNq8AZ-8Y

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aouE48VuMCU

(ខេត្តកំពត)៖ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតបានមានប្រសាសន៍ថាកូនត្នោតដាំនៅតាមព្រំដែនងាប់ទាំងអស់។លោកចៅហ្វាយស្រុកកំពង់ត្រាចជួយពិនិត្យនិងដាំឡើងវិញផង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QWl9E_horRM

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zWssxIel0kY
(ខេត្តព្រះវិហារ)៖កម្លាំងស្នងការនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការស្រុករវៀងបានធ្វើការ ប្រដេញឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុមមានគ្នា១៤នាក់កំពុងធ្វើសកម្មភាពវាយប្រដេញគ្នានៅចំណុចអនុវិទ្យាល័យរស្មីរីករាយឃុំរីករាយ ស្រុករវៀង រហូតឈានដល់ប៉ុស្ពិ៍រដ្ឋបាលចុះអន្តរាគមន៍ ទើបក្មេងទំនើងទាំងនោះរត់គេចខ្លួន ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_oQ33QK5XY
ការប៉ះគ្នាជាពាក្យសំដីបង្កជាជម្លោះលើបណ្តាញសង្គមហ្វេសប៊ុករវាងលោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់ កាណាដា មីយ៉ាន់ម៉ា ត្រូវបានដោះស្រាយបញ្ចប់រឿងហើយ នាល្ងាចថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a_LoMBO6wpc

(រាជធានីភ្នំពេញ)៖ផ្អែកតាមកំណើនមហាជនបានចូលរួមក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន៦លើកកន្លងមកនៅឆ្នាំនេះទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ខែមិថុនាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “TVET” រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនិងរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេសឆ្នាំនេះរំពឹងថានឹងមានមហាជនចូលរួមលើសពី៦ម៉ឺននាក់ឡើងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lRb4Ck-h4LE

(រាជធានីភ្នំពេញ)៖ ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាល។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុង ឱកាសសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាអនុញ្ញាតឲ្យលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hcjKrF00vyo

(រាជធានីភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WG-RKcU_M64

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកម៉ិញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QrVP0Xurn9Q

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទៅ១០ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ចំនួន ២៥នាក់ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0PLrtNqWusY

(ខេត្តកំពត)៖ អតីតព្រះរាជដំណាក់ព្រះបាទមុនីវង្ស ដែលបច្ចុប្បន្ន ត្រូវជួសជុលប្រែក្លាយ ជាសណ្ឋាគារ Heritage Villa ដ៏ប្រណិតបាននឹងកំពុងទាក់ទាញទេសចរសម្រាក លំហែកាយយ៉ាងស្រស់ស្អាត។ សណ្ឋាគារ Heritage Villa មានតម្លៃរហូតដល់ទៅ ១០០០ដុល្លារក្នុងមួយយប់ ជាមួយនឹងបទពិសោធន៏អតីតកាលនាសម័យបារាំង ជាងមួយសតវត្សកន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2EwFH4s5UyY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍