
នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UU9ISC1hVwY

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកជំងឺមិនឆ្លង គឺជាឃាតករលាក់មុខដ៏កាចសាហាវបំផុត ដែលសម្លាប់មនុស្សដោយស្ងៀមស្ងាត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gPh4O3sN9hM
អគ្គីភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គីភ័យឆាបឆេះ តូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលមានម្ចាស់តូបឈ្មោះ
គឹម ហឿន ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ ។ ភ្លាមៗនោះកម្លាំងអធិការក្រុងប៉ោយប៉ែតបាននាំយករថយន្តពន្លត់អគ្គីភ័យ រួមសហការជាមួយ កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ក្រុម
សង្គ្រោះបឋមក្រុងប៉ោយប៉ែត កម្លាំងប្រជាការពារភូមិព្រៃគប់ រថយន្តពន្លត់អគ្គីភ័យស្តាហ្គោល និងប្រជាពលរដ្ឋ បានចុះមកជួយពន្លត់អគ្គីភ័យនេះ ។

លោកអធិការបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ គេបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ។រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមសង្រ្គោះ ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង ១១យប់ ។ចំពោះមូលហេតុបង្កឲ្យមាន អគ្គីភ័យនេះឡើងគឺបណ្ដាលមកពីការផ្ទុះកំប៉ុងហ្គាស។

អគ្គីភ័យនេះបានបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងតូបលក់ដូរចំនួន២តូប ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះដល់សាលារៀននិងមានអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
https://youtu.be/hGINzThc1I8

មានហេតុការណ៍អគ្គីភ័យ ឆាបឆេះពំនូកចំបើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ម្ចាស់ពំនូកចំបើងឈ្មោះជុំ រិទ្ធិ ភេទប្រុសអាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ ព្រឿង សុភឿ ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលជំនាញអធិការដ្ឋាន បានយករថយន្តពន្លត់អគ្គីភ័យ០១គ្រឿង និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចុះជួយអន្តាគមន៍ពន្លត់ដោយសហការជាមួយប្រជាពលរដ្ឋមានរថយន្តដឹកទឹកលក់ ដោយប្រើប្រាស់ទឹកអស់០១រថយន្តនិង១០ធុង(ធុងឡានដឹកទឹកលក់) ភ្លើងបានរល់ទាំងស្រុកនៅវេលាម៉ោង១១និង៣៥នាទីព្រឹក ។ ចំពោះមូលហេតុបង្កឲ្យមានអគ្គីភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះ ដុតភ្លើងភ្នក់បំពក់គោ មិនប្រយ័ត្នក៏ឆេះរាលទៅពំនូកចំបើង តែមិនបង្កឲ្យឆាបឆេះដល់ផ្ទះនោះឡើយ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ar_49yLoIHA

សមត្ថកិច្ចដែលបានចុះបង្ក្រាប ប្រភេទសាច់សត្វព្រៃកម្រ បានឱ្យដឹងថា មានសាច់ព្រៃជាច្រើនគីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ លោកព្រះរាជអជ្ញារងសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបបាន នៅក្នុងលំនៅដ្ឋានមួយកន្លែងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។

ជាមួយនឹងការចុះបង្ក្រាប ទីតាំងស្តុបលក់សត្វព្រៃខុសច្បាប់ ពីសំណាក់កម្លាំងចម្រុះ ដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជាអាជ្ញារង សាលាដំបូងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី 28 ខែមិនា ឆ្នាំ 2025 នេះ សមត្ថកិច្ចបានត្រូវឃើញសាច់សត្វព្រៃកម្រ រាប់សិបគីឡូ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើ មានលួចស្តុកនិងលក់សត្វព្រៃខុសច្បាប់ សមត្ថកិច្ចបានដឹកនាំកម្លាំងជម្រុះ រួមមានលោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល រួមនិងកម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោកព្រះរាជអាជ្ញារង បានសហការគ្នា ទើបទីតាំងលួចលាក់លក់សត្វព្រៃខុសច្បាប់ត្រូវបានបង្ក្រាប។

សមត្ថកិច្ចស្រុកស្នួលបានឱ្យដឹងថា ការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃនេះ ក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅដ្ឋាន ឈ្មោះកែម នុន្នី អាយុ39ឆ្នាំ ជាម្ខាស់លំនៅដ្ឋាន បានឯកភាពឲ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសក្នុងបរិវេនទីតាំងខាងលើនេះ ហើយបានប្រទះឃើញ និងដកហូតពិតប្រាកដបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមាន សាច់ឈ្កូស 10គីឡូ សាច់ប្រឹស 18គីឡូ សាច់ជ្រូកព្រៃ 23គីឡូ ចាបស្រូវ100ក្បាល ស្នែងឈ្នូស កន្ទុយក្រងោក និងសត្វទរទាររស់ជាច្រើនក្បាលទៀត ចំណែកឯជនសង្ស័យជាម្ចាស់លំនៅដ្ឋាន ក៌ត្រូវឃាត់ខ្លួន រួមទាំងវត្ថុតាំងមក ធ្វើការសាកសួរតាមនិតិវិធីច្បាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HW__ciotNxI

គណកម្មការគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាកំពុងប្រមូលព័ត៌មានទាក់ទងករណីញ័ររង្គើតាមកន្លែងនៅកម្ពុជាដោយសង្ស័យថាជាការទទួលឥទ្ធិពលនៃគ្រោះរញ្ជួយដីពីប្រទេសជិតខាង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NcNxbi7Q5oI

ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ដោយមានការចូលរួមផងដែរពីអាជ្ញាធរមាន សមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោល បំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុប ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

គួររម្លឹកផងដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាង សង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r4ofu8gzXqU

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លើកទឹកចិត្តអាជ្ញាធរខេត្តសៀមរាប ខិតខំដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងពន្លឿនការដោះស្រាយវិវាទរវាងប្រជាពលរដ្ឋនិងរដ្ឋ និងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ការបញ្ជាក់របស់ឯកឧត្តមឯកឧត្តម អង្គ វង្ស វឌ្ឍានា នៅក្នុងឱកាសឯកឧត្តមដឹកនាំគណៈកម្មការ និងទីប្រឹក្សា មន្ត្រីជំនួយការគណៈកម្មការទី៦ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4WLL9sBcSSg

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ដោយសាររបាយការណ៍ និងការវាយតម្លៃចេញពីកម្មវិធីនេះគឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lqeN8ud7HaY

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7ZrEMfR0U6o

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1rb_yxsbSvE

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mGxXbyDLHaI

នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RQ7lZjTUKgk

រាជធានី-ខេត្តចំនួន១៨ ក្នុងចំណោម២៥ រាជធានី-ខេត្ត បានចូលរួមយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» យ៉ាងផុលផុស និងសកម្ម ដោយសម្រេចបានការសំអាតដងផ្លូវជាតិបានប្រវែង ១ ៣៩០គ.ម នៃប្រវែងសរុប ១៥៣៣គ.ម ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិកាលពីខែមករា ឆ្នាំ២០២៥កន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kwU_YLm1bQE

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែនមានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ និង ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលក្រុមឧក្រឹដ្ឋជនបាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតដល់មានរបួស ពិការ វីបល្លាសស្មារតី ឬបាត់បង់អាយុជីវិតថែមទៀតផង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3nBANK3u3wM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍