
(រាជធានីភ្នំពេញ)៖គណបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្ស ប្រជាជនកម្ពុជា បានឯកភាពខ្ពស់ក្នុងការបន្តពង្រឹង ពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/O5TXlHyrRZA

(ភ្នំពេញ)៖តាមរបាយការណ៍អង្គការយូនីសេហ្វ ក្នុងកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ គឺនៅតែជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ដោយតួលេខកាលពីឆ្នាំ២០១៤ ស្ថិតក្នុងអត្រា១០% ហើយរហូតមកដល់ក្នុងឆ្នាំ២០២៤នេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ គឺ ក្នុងរង្វង់ ៩,៨%។
សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rj5KPipP9VI

(ភ្នំពេញ)៖ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសំដែងនូវការគាំទ្រចំពោះ គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា សំដៅជំរុញការដឹកជញ្ជូន និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកម៉ិញនេះ។
សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/yYJl6Gyf21o

(ខេត្តមណ្ឌលគិរី) ៖ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា កាលពីម្សិលម៉ិញ បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៍ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិនានារបស់សពដែលបានស្លាប់ក្នុងហេតុការណ៍ហេតុផ្ទុះគ្រាប់បេ៤១ កាលពីថ្ងៃទី២០ មេសា កន្លងទៅនោះឡើយ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KTE2CbR-qEc

(ភ្នំពេញ)៖ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានធ្វើការតេស្តរកសារធាតុញៀនទៅលើមន្រ្តីរបស់ខ្លួន ហើយបានរកឃើញមន្រ្តីមួយចំនួនដែលមានការពាក់ព័ន្ធទៅនិងគ្រឿងញៀន។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/D8TGVM8Cfis

(ខេត្តមណ្ឌលគិរី)៖ ថ្មីៗនេះនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឬស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលចាប់បោកបណ្ដាលឲ្យស្លាប់
ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្រោយការស្លាប់របស់ស្ត្រីម្នាក់នេះ មន្ត្រីជំនាញរកឃើញថា ស្ត្រីរងគ្រោះបានចូលទៅតំបន់ដែលហ្វូងដំរីព្រៃកំពុងការពារមិត្តរបស់វាមួយក្បាល ដែលមានសភាពឈឺហើមជើងដើរចូលព្រៃជ្រៅវិញមិនរួច ។ដំរីព្រៃគិតថាស្ត្រីរងគ្រោះជាសត្រូវ ដែលចូលមកយាយីសមាជិកកំពុងឈឺរបស់ពួកវា ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uf_l2rBxdUY

(ខេត្តសៀមរាប)៖ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការវិនិយោគលើវិស័យសុខាភិបាលគឺមិនថយដៃនោះឡើយ ពោលគឺរឹតតែចាំបាច់ត្រូវធ្វើការពង្រឹង និងធ្វើទំនើបកម្មវិស័យសុខាភិបាល ដើម្បីជំរុញដល់ការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/L1XLzqFGWRM

(ខេត្តបន្ទាយមានជ័យ)៖ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ បានអញ្ជើញចូលរួមសប្បាយរីករាយនិងជូនពរជ័យដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងពិធីរាំបេះ “ផ្កាកកោះ” ដែលជាប្រពៃណីមួយរបស់អ្នកស្រុកភូមិមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_SoKzN9ulXc

(ភ្នំពេញ)៖នៅម៉ោង៦និង៤៥នាទីខ្សែរថភ្លើងពីរាជធានីភ្នំពេញបានរៀបចំចេញដំណើរពីចំណតឆ្ពោះទៅកាន់ខេត្តបាត់ដំបង។អ្នកដំណើរបានប្រញាប់ប្រញាល់រួសរាន់នាំគ្នាឡើងទៅកាន់កន្លែងអង្គុយរៀង ៗខ្លួន។ថ្ងៃនេះជើងរថភ្លើងទៅកាន់ខេត្តបាត់ដំបងពុំសូវមានអ្នកជិះច្រើនទេកន្លែងអង្គុយនៅសល់ច្រើន។បរិយាកាសក្នុងរថភ្លើងទូលាយគ្រាន់បើ។អ្នកដំណើរម្នាក់ ៗអាចមានទីសម្រាប់សម្ភារៈដែលគេយកតាមខ្លួននោះបានដោយសេរី។
អ្នកបើកបររថភ្លើងដែលខ្ញុំមិនបានសួរឈ្មោះគាត់បានសម្ដែងពីមោទនភាពក្នុង
មុខងារជាអ្នកបើកបររថភ្លើងអស់រយៈពេលជិត១០ឆ្នាំរបស់គាត់។
សូមបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/iWZiIgJ_018

(ខេត្តក្រចេះ)៖ពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន១៦នាក់ ត្រូវបានអាជ្ញាធរស្រុកសំបូរ ខេត្តក្រចេះ នាំមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ស្រុកសំបូរ ក្រោយពីពួកគេមានអាការៈ រាករូស ធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃក្នុងពេលដំណាលៗគ្នា ក្រោយពីពួកគេបានបរិភោគនំបញ្ចុក កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/5rw4t6hXGAY

(ខេត្តកំពង់ឆ្នាំង)៖អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើដល់ គ្រប់បណ្តាស្នងការដ្ឋាននគរបាលបណ្ដាខេត្តទាំងអស់ ត្រូវធ្វើ
តេសរកសារធាតុញៀន លើមន្ត្រីនគរបាល តាមអង្គភាពរបស់ខ្លួនដើម្បីកិត្តិយសនគរបាលជាតិ ។ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍បែបនេះក្នុងពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mDPZ_dc2w70

(ភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានជំរុញឲ្យបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងកងយោធពខេមភូមិន្ទ ចាប់ពីស្ថាប័នថ្នាក់ដឹកនាំបញ្ជារហូតដល់កងឯកភាព ឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព និងស្មារតីសាមគ្គីភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/1MdgG5up4u0

(ខេត្តព្រះវិហារ)៖ រយៈពេល៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទាក់ទាញបានភ្ញៀវទេសចរសរុប ២ម៉ឺន៤ពាន់៤៤៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិព្រះវិហារ ។(សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/13dAz9t5pcc

(ខេត្តកំពង់ចាម)៖ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោកស៊ាន សុគុណ បានឲ្យដឹងនារសៀលថ្ងៃទី១៦មេសាថា: ពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងនោះឲ្យមានលេងល្បែងប្រជាស្ត្រីដូចជាបងអង្គុញចោលឈូង ទាញព្រ័ត្រ វាយក្អមឡើងសរសរខ្លាញ់…គឺកាន់តែមានភាពប្លែកៗរាល់ឆ្នាំតែម្ដង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/lM4y4C776HA

(ខេត្តស្វាយរៀង)៖ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសង្ក្រាន្តស្វាយរៀងចំនួនរហូតដល់៥៤ម៉ឺន៣ពាន់៦៩៥នាក់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/EPTG25YvT3A
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍