All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំង រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_pcjTi9bhdY

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ

រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ គឺពុំមានអភិបាលរងខេត្តណាម្នាក់ បាននៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។

ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា៖ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស ជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ មនុស្ស ០៣នាក់ និងរងរបួស ០១នាក់។ ក្នុងពេលគ្រោះថ្នាក់ពុំមានអភិបាលរងខេត្តពោធិ៍សាត់ណាម្នាក់ បាននៅក្នុងហេតុការណ៍នោះ ឬនៅក្នុងរថយន្តជាមួយឡើយ។

 

រដ្ឋបាលខេត្តពោធិ៍សាត់ មានការសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាប។

គួរជម្រាបជូនថា កាលពីវេលា​ម៉ោង​១៥ និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​០៧ ខែមក​រា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតក្នុងភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយ បាន​កើតឡើង​រវាង​រថយន្ដ​មួយ​គ្រឿង​ម៉ាក​TOYOTA ​VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2C-9699 បើកបរ​ដោយ​ឈ្មោះ តាន់ មេ​សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិប្រម៉ោយ ​ឃុំ​ប្រម៉ោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បានបុកជាមួយ​ម៉ូតូ​HONDA​WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1N-1400 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បើកបរដោយឈ្មោះ ឈុំ សុ​ផុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​ប្ដី​) រួមដំណើរជាមួយឈ្មោះ ហេង គឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​(​ជា​ប្រពន្ធ​) និង​ឈ្មោះ ផុ​ន ផ​អ៊ី ភេទ​ស្រី អាយុ​០៥​ឆ្នាំ (​ជា​កូន​)​បានស្លាប់ៗនៅនឹងកន្លែងកើតហេតុ។ ចំណែក​កូនស្រី​ម្នាក់​ទៀត អាយុ​០៣​ឆ្នាំ រង​របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ រស់នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាល​មក​ពី​អ្នកបើកបរ បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រកាន់​ស្ដាំ គួប​ផ្សំ​ផ្លូវ​កោង និង​ដី​ហុយ​ពី​រថយន្ដ ​(​ពិបាក​មើលផ្លូវ​)​។ បច្ចុប្បន្នសាកសពជនរងគ្រោះ​ទាំង​០៣​នាក់ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុ​តាង និង​អ្នកបើកបរ​រថយន្ដ បាន​ធ្វើការ​ឃាត់ខ្លួន ​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បីចាត់ការ​តាម​នីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dgJdhMK9z7A

រដ្ឋបាលរាជធានី ដាក់ចេញផែនការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះ អោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oMeX3JZ-wCo

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ ។ ការបញ្ជាក់នេះធ្វើឡើង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/S7Ju_LbrbPY

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា។ ការចាប់អារម្មណ៍នេះធ្វើឡើង ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Ekj5b-mE2c

ម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល

វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង​ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uZSJ8pukUiQ

លទ្ធផលជំរឿនលើកទី១ ទទួលបានសត្វក្រៀល១២៣ក្បាលទូទាំងប្រទេស

រដូវកាលនៃការធ្វើជំរឿនសត្វក្រៀលទទូទាំងប្រទេសកម្ពុជាបានចូលមកដល់ហើយនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ កាលបរិច្ឆេទនៃការធ្វើជំរឿនបានព្រមព្រាងធ្វើឡើងនៅចុងខែនីមួយៗ ចាប់ពីខែធ្នូ ដល់ខែឧសភាជារៀងរាល់ឆ្នាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QEpA-qaYFZM

ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ មករា២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌ ប្ញស្សីកែវចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fr11qow9xSc

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/imYKwPlOaQ8

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យដឹកនាំក្រុមការងារពិនិត្យស្ពានបេតុងនិងឈើ៥កន្លែង

កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យជាក់ស្តែង និងកសាងស្ពានធ្វើពីថ្មបេតុង នឹងស្ពានឈើចំនួន ០៥កន្លែង ដែលរួមមានស្ពានឈើ ១ កន្លែង សិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឺង ០៤ម៉ែត្រ-បណ្តោយ ៧៥ម៉ែត្រ

ស្ពានឈើ ១កន្លែងទៀតនៅភូមិអូស្រឡៅ ឃុំ ថ្លាត មានទទឹង ០៤ម៉ែត្រ.បណ្តោយ ៤០ម៉ែត្រ

ស្ពានថ្មបេតុង នៅភូមិទួលប្រាសាទ ឃុំ ថ្លាតមានទទឹង ០៤ម៉ែត្រ.បណ្តោយ ២១ម៉ែត្រ, ស្ពានឈើមានទទឹង ០៤ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង,ត្រូវកសាងស្ពានឈើនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ដែលមានទទឹង ០៤ម៉ែត្រ.បណ្តោយ ១៨ម៉ែត្រថែមទៀតផង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XAQNQf49MzQ

ឯកឧត្តម លី ធុជ អំពាវនាវប្រជាជនបន្តរួមគ្នាឆ្ពោះទៅរកអនាគតល្អប្រសើរសម្រាប់ប្រទេសជាតិ

ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EgJluuK_rHE

កម្ពុជា-ឥណ្ឌូណេស៊ី បន្តប្តេជ្ញាពូនជ្រុំទំនាក់ទំនងកិច្ចប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ បានទទួលការចូលជួបសម្តែងការគួរសមរបស់ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅទីស្តីការ ក្រសួងការបរទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការគាំទ្ររបស់ ប្រទេសឥណ្ឌូណេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Tb9NHscUBiY

សម្តេចតេជោ ជម្រុញឲ្យកសាងច្បាប់ដាក់ជនឬក្រុមណាបង្កើតចលនាបង្កភាពវឹកវរ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដល់ពេលកសាងច្បាប់កំណត់ជនណា ឬក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិ សុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ក្រុមប្រឆាំងជ្រុលនិយម បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4vSBJtNNcUY

កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥

ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្តម ហន ភក្តី អភិបាលរង នៃអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយកទីចាត់ការរដ្ឋបាលខេត្ត មន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងលោក លោកស្រី អ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅអគាររដ្ឋបាលខេត្តសាលប្រជុំ កង ហ៊ាង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5-QGdj8QMr8

ផ្ទាំងប៉ាណូ រំលេចនៃទិវាជ័យជម្នះ ៧មករា ត្រូវបានរៀបចំឡើងរួចរាល់នៅតាមដងផ្លូវសាធារណៈ

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារ នានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះ បាននិងកំពុងខិតជិតមកដល់។ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មករាឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bQAXKFr0O0M