All posts by មេគង្គ ប៉ុស្តិ៍

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត៨០នាក់បញ្ជូនទៅតុលាការ

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១ឈ្មោះណូកាន

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន (Nokaen) T2601។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីជូនដំណឹង ស្តីពីការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបាន ជ្រាបថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែល កាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាព័ត៌មានពិស្ដារ

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ប្រជាជនភៀសសឹកប្រមាណ៣០ម៉ឺននាក់ទទួលបានការអប់រំពីគ្រោះថ្នាក់ដោយគ្រឿងផ្ទុះ

ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីចុះលើអនុស្សរណៈរវាងក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUP

ក្រសួងបរិស្ថាន បានចុះលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន MIZUDA GROUP លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សម្រាប់ផែនការរយៈពេល១០ឆ្នាំ ដែលបន្តចាប់អនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋសភា បន្តសម័យប្រជុំលើកទី៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការបរទេស តវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

សេចក្តីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អាជ្ញាធរខេត្តមណ្ឌលគិរីជំរុញឲ្យកសិករ ដាំដុះដំណាំដែលសមស្របតាមទីផ្សារ

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស

សូមទស្សនាព័ត៌មានពិស្ដារ៖

តំបន់ណាដែលអាជា្ញធរមូលដ្ឋាននិងរដ្ឋបាលខេត្តធានាសុវត្ថិភាពទើបក្រុមការងារចុះវាយតម្លៃដើម្បីឈានទៅស្តារឡើងវិញ

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ច បានថ្លែងថា កន្លែងណាដែលអាជា្ញធរមូលដ្ឋាន និងរដ្ឋបាលខេត្ត កំណត់ថា ជាតំបន់មានសុវត្ថិភាពដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅវិញបាន ទើបក្រុមការងារចុះវាយតម្លៃ ដើម្បីឈានទៅធ្វើការស្តារឡើងវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ៖
របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥%

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គម្រោងនេះ ជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយ ក្រុមការងារគម្រោង ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នាឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។

សូមទស្សនាព័ត៌មានពិស្ដារ៖